Post title in Khmer ដំណើរជិះកង់ឆ្លងទ្វីប ស្ថានភាពដំណើរ ទី១៥៖ ទីក្រុងសារ៉ាចេវូ (Sarajevo)
We've arrived in Bosnia & Herzegovina's capital city Sarajevo after cycling through the Eastern Europe border. We arrived on August 27th after cycling a further 1,480 km, bringing our total to 18,425 km. Starting from hot and busy Istanbul, we headed west seeing greens mountains with forest, more hitchhiking and spent some time volunteering in Bulgaria.
ក្រោយការជិះកង់ឆ្លងកាត់ព្រំដែនអឺរ៉ុបភាគខាងកើត។ ពួកយើងបានមកដល់នៅថ្ងៃទី២៧ សីហា ក្រោយការធ្វើដំណើរចម្ងាយ ១៤៨០គីឡូម៉ែត ដែលគិតជាចម្ងាយសរុបទាំងអស់គឺ ១៨៤២៥គីឡូម៉ែត។ ចាប់ផ្ដើមពីទីក្រុងអ៊ីស្តានប៊ុល (Istanbul) ដែលក្ដៅ និងមមាញឹក ពួកយើងបានធ្វើដំណើរទៅភាគខាងលិច និងបានឃើញភ្នំគ្របដណ្ដប់ទៅដោយព្រៃឈើខៀវស្រងាត់ ព្រមទាំងបានសុំដោយសារយានជំនិះគេញឹកញាប់ជាងមុន និងចំណាយពេលវេលាមួយចំនួនធ្វើការស្ម័គ្រចិត្ត នៅប្រទេសប៊ុលហ្គារី (Bulgaria)។
We stayed in Bulgaria much longer than expected
Slowly enjoying our way through Europe
Sofia Orthodox Church 🔗
Rila Monastery 🔗
ចាប់តាំងពីពេលធ្វើដំណើរមកដល់ប៊ុលខិន (Balkans) ទេសភាពបានផ្លាស់ប្តូរជាច្រើន។ ចំនួនប្រជាជនបានធ្លាក់ចុះជាខ្លាំង ដូច្នេះភូមិ និងទីក្រុងនីមួយៗ គឺនៅឆ្ងាយពីគ្នា ហើយនិងមានសភាពស្ងាត់ស្ងៀម។ ផ្ទះនីមួយៗមានផ្ទៃដីធំគួរសមសម្រាប់ដាំដុះដំណាំ និងសួនច្បារ។ ពួកយើងមិនមានអារម្មណ៏ដូចជានៅតំបន់កណ្ដាលភាគខាងកើតទេ ដោយមូលហេតុគោល គឺការផ្លាស់ប្ដូរសាសនាពីសាសនាអ៊ីស្លាម មកសាសនាគ្រឹស្ត និងការធ្លាក់ចុះខ្លាំងនៃស្មារតីជាតិនិយម។ ជាការពិតណាស់ដែលវានៅតែមានទីប្រជុំជនដែលមានអគារសាសនាចម្រុះ និងជួនកាលមានទង់ជ័យបក់រវិចៗ ប៉ុន្តែប្រជាជនដែលយើងបានជួបនិយាយជាមួយ ហាក់ដូចជាយកចិត្តទុកដាក់ពីសាមគ្គីភាព និងការគោរពភាពខុសគ្នាទៅវិញទៅមក ជាងឧត្តមភាពនៃអម្បូរជាតិសាសន៏ និងការការពារព្រំដែនរបស់ប្រទេសជាតិ។ នៅកណ្ដាលទីក្រុងសូហ្វៀ (Sofia) ពួកយើងបានដើរឆ្លងកាត់អគារសាសនាគ្រឹស្តទាំងកាតូលិក (Catholic) និងអូសូដុកស៏ (Orthodox) អគារសាសនាអ៊ីស្លាម (Mosques) មួយចំនួន និងអគារសាសនាជូវីស្ស (Synagogue) មួយ ហើយពួកយើងក៏បានធ្វើរឿងដូច្នោះនៅសារ៉ាចេវូផងដែរ។Evening sky up Rodope Mountains 🔗
Above the valley of Visegrad 🔗
ក្រុមប្រទេសប៊ុលខិន គឺជាប្រទេសតូច ដូច្នេះការសន្សំទុកតែមប្រៃសនីយនៅក្នុងលិខិតឆ្លងដែនរបស់ពួកយើងគឺមានភាពងាយស្រួល។ ការឆ្លងកាត់ព្រំដែនមានភាពងាយស្រួល និងរហ័ស ជាពិសេសដោយសារលិខិតឆ្លងដែនរបស់ពួកយើងអនុញ្ញាតឲ្យយើងទទួលបានទិដ្ឋាការដោយមិនបាច់បង់ប្រាក់សម្រាប់ប្រទេសអឺរ៉ុបដែលនៅសល់ក្នុងការធ្វើដំណើររបស់ពួកយើង។ គុណវិបត្តិតែមួយគត់គឺយើងត្រូវប្តូរប្រាក់ និងកាតទូរស័ព្ទជារៀងរាល់ពេលឆ្លងកាត់ព្រំដែននីមួយៗ។ ក្រោយពេលយើងចូលមកដល់ប្រទេសក្រូអាត (Croatia) ទិដ្ឋាការ ស្កិនជិន (Schengen) និងសេវាទូរស័ព្ទរួម (roaming) ត្រូវបានប្រើប្រាស់ជាទូទៅ ដូច្នេះយើងត្រូវការតែប្រាក់តែមួយប្រភេទ គឺប្រាក់អឺរ៉ូ និងកាតទូរស័ព្ទតែមួយគត់ជាការស្រេច។
Apple a day 🔗
Big smile with the littlest fruit
នៅតំបន់ ប៊ុលខិន ពួកយើងឃើញមានដើមឈើហូបផ្លែជាច្រើនដុះនៅតាមដងផ្លូវ។ ប្លេកបេរី (Blackberry) ទាំងគុម្ពៗលូតលាស់ដោយខ្លួនឯង ហើយពួកយើងមកដល់ចំរដូវវាតែម្តង។ ពួកវាដុះយ៉ាងស្កេកស្កះនៅតាមដងផ្លូវ ដូច្នេះនៅពេលណាដែលយើងត្រូវការសម្រាក ពួកយើងអាចយកវាជាអាហារសម្រន់បាន។ នៅតំបន់ដាច់ស្រយាល ជាញឹកញាប់ពួកយើងឃើញមានដំណាំហូបផ្លែជាច្រើនពោរពេញទៅដោយផ្លែឈើ ដែលមើលទៅសឹងតែគ្មានអ្នកបេះ។ ដើមឈើទាំងនោះត្រូវបានគេដាំនៅតាមដងផ្លូវ ដូច្នេះយើងគិតថាវាគឺសម្រាប់យើងទាំងអស់គ្នា។ ផ្លែឈើទាំងនោះមិនមែនមានច្រើនប្រភេទដូចដែលគេដាក់លក់នៅលើទីផ្សារទេ ប៉ុន្តែពួកយើងពិតជាអរគុណណាស់នូវផ្លែឈើស្រស់ៗទាំងនោះ។Bosnia and Herzegovina will be having their first pride this year in Sarajevo. It was organised for September so we had the opportunity to attend. It will most likely be a low-key event to avoid attracting counter protests.
"Door, Please!" the slogan for Sarajevo Pride 2019
កាលពីខែកក្កដា ពួកយើងបានទៅទស្សនាការតាំងពិព័រណ៍ស្ដីអំពីមោទនភាពជាតិប៊ុលខិន នៅភ្លូវឌីវ (Plovdiv) ប្រទេសប៊ុលហ្គារី (Bulgaria)។ «មោទនភាព» កើតឡើងនៅអំឡុងខែមិថុនា និងខែកក្កដាជារៀងរាល់ឆ្នាំនៅតាមបណ្ដាទីក្រុងនានាជុំវិញពិភពលោកដើម្បីប្រារព្ធ (ឬទាមទារ) សិទ្ឋិស្មើគ្នា ដល់សហគមន៏ LGBT។ ការតាំងពិព័រណ៍នេះ បានដាក់តាំងបង្ហាញរូបថតស្ដីពីមោទនភាពពីក្រុមប្រទេសប៊ុលខិន ក្នុងរយៈពេលជាច្រើនឆ្នាំដែលប្រទេសនេះបានដំណើរការ។ វាបានសង្កត់ធ្ងន់ទៅលើភាពសប្បាយរីករាយ ដែលប្រជាជនបានអបអរសាទរចំពោះអត្តសញ្ញាណរបស់ខ្លួន និងភាពសោកសង្រេងដែលក្រុមអ្នកតវ៉ាបានបង្ហាញពីសេចក្ដីស្អប់ខ្ពើម និងកំហឹងរបស់ខ្លួនទៅកាន់ក្រុមសហគមន៏ LGBT។ ការតាំងពិព័រណ៍នេះ បានបង្ហាញផងដែរនូវជញ្ជាំងស្តីពីពេលវេលា និងហេតុការអំពីពិធីមោទនភាពជាតិដែលបានប្រារព្ធឡើងក្នុងអំឡុងពេល២០ឆ្នាំចុងក្រោយនេះ។ ជាការគួរឲ្យសោកស្ដាយដែលការប្រារព្ធពិធីមោទនភាពក្នុងឆ្នាំដំបូងៗ ពោរពេញទៅដោយអំពើហិង្សា និងបង្កជាគ្រោះថ្នាក់យ៉ាងច្រើន។ បូស្នៀ និងហឺតហ្សេហ្គូវីណា នឹងប្រារព្ធពិធីមោទនភាព ជាលើកទីមួយនៅទីក្រុងសារ៉ាចេវូ។ ពិធីនេះត្រូវបានគេរៀបចំឡើងក្នុងខែកញ្ញា ដូច្នេះពួកយើងមានឱកាសដើម្បីចូលរួម។ វាប្រហែលជាត្រូវគេប្រារព្ធឡើងដោយស្ងប់ស្ងាត់ ដើម្បីកុំឲ្យមានភាពទាក់ទាញដល់ក្រុមអ្នកតវ៉ា។ពេលវេលាពិតជាដើរលឿនណាស់ (ឬមួយក៏ពួកយើងធ្វើដំណើរយឺត?)។ រដូវស្លឹកឈើជ្រុះនៅទ្វីបអឺរ៉ុបកាន់តែខិតចូលមកហើយ ពួកយើងនឹងបន្តដំណើរទៅភាគខាងលិច ឆ្ពោះទៅកាន់ប្រទេសក្រូអាត (Croatia) ស្លូវិនៀ (Slovenia) អ៊ីតាលី រហូតដល់ប៉ទុយហ្គាល់។ ឥលូវនេះពួកយើងមានកាលកំណត់ឲ្យទៅដល់ប្រទេសអង់គ្លេសតាមរយៈទិដ្ឋាការធ្វើការ ឲ្យបានមុនថ្ងៃ១៥ ខែវិច្ឆិកា។
View this post on TravelFeed for the best experience.