ប្រពន្ធគ្រប់រូបតែងតែឆ្ងល់ពីប្តីរបស់ខ្លួនហេតុអីចាំបាច់លួចមានស្រី បើប្រពន្ធក៏ជាមនុស្សស្រីហើយស្រីក៏ជាមនុស្សស្រី អ្វីៗក៏មានដូចគ្នា
ជាមនុស្សស្រីដូចគ្នាមែនតែអ្វីដែលមានមិនដូចគ្នាទេ
ប្រពន្ធ៖ មានក្តៅ មានត្រជាក់ មានផ្អែម មានល្វីង មានជូរ មានចត់
ស្រី៖ មានតែត្រជាក់ និង ផ្អែម
ប្រពន្ធ៖ មានពេលស្អាតតិចជាងពេលអាក្រក់ មានពេលនៅជាមួយកូនច្រើនជាងនៅជាមួយប្តី
ស្រី៖ មានតែពេលស្អាតសម្រាប់តែនៅជាមួយប្តីយើង
ប្រពន្ធ៖ ការងារ100ជំពូក ពេលខ្លះស្លតែម្ហូបដដែលៗនាំឲប្តីធុញនិងទ្រលាន់
ស្រី៖ ការងារតែ1គឺគិតធ្វើយ៉ាងណាទាក់ប្តីយើងឲបាន បើគេស្លម្ជូរ ពេលខ្លះគេបង់ជី ពេលខ្លះបង់ម្រះព្រៅ ពេលខ្លះបង់ម្អម.....
តែសូមប្រាប់ថា ប្រពន្ធប្រៀបបាននឹងស្រូវក្នុងជង្រុក ស្រីប្រៀបបាននឹងអង្ករក្នុងកំប៉ុង ។
ដឹងហើយថាមនុស្សប្រុសចិត្តទូលាយណាស់ចំណាយលុយបន្តិចបន្តួចទៅលើស្រីដើម្បីការសប្បាយគ្មានអ្វីអស្ចារ្យទេ សំខាន់កុំងប់ងុលទៅបានហើយ។
==========================================================
សូមអភ័យទោសដែលយករូបមកផុសដោយគ្មានការអនុញ្ញាត្តិ