ជាមួយកំណើនប្រជាជនដែលចេះកើនទ្បើងឥតឈប់ឈរ ចង់ឬមិនចង់ បញ្ហាស្ទះចរចារណ៍ នឹងក្លាយជាបញ្ហាធំបំផុតមួយដែលភ្នំពេញនឹងជួបប្រទះ។ ជាអ្នករកសុី បញ្ហាធំនេះ អាចជាឱកាសធំសម្រាប់អ្នកដែលចង់ចាប់ផ្តើមរកសុីផងដែរ។ តើអ្នកគួររកសុីអ្វី ដើម្បីជួយដោះស្រាយបញ្ហាដែលអ្នកភ្នំពេញបាននឹងកំពុងជួបប្រទះ?
ចម្លើយគឺមានមុខរបរច្រើនណាស់ ដែលអាចជួយដោះបញ្ហានេះបាន។ ដោយសារស្ទះចរាចរណ៍ អ្នកអាចលក់អាហារ តាមផ្លូវឲ្យគៀកនឹងអ្នកដែលពិបាកធ្វើដំណើរបំផុតបាន ជាពិសេសគឺពេល ចេញញុាំបាយថ្ងៃត្រង់។ ដោយសារស្ទះចរាចរណ៍ អ្នកក៏អាចបង្កើតមីនីម៉ាត កាន់តែច្រើន គៀកនឹង អ្នកទិញបំផុត ព្រោះដើម្បីទិញថ្នាំដុសធ្មេញមួយប្រអប់ អ្នកភ្នំពេញនឹងមិនធ្វើដំណើរទៅផ្សារទំនើប នាំតែស្ទះចរាចរណ៍ទៀតទេ។
ក្រៅពីអាជីវកម្មទាំងនេះ ខ្ញុំសូមណែនាំ មុខរបរមួយទៀតដែល កំពុងត្រូវប៉ានបំផុត រកចំណូលបានច្រើនណាស់នៅក្នុងទីក្រុងមួយដែលជាប់លេខមួយខាងស្ទះចរាចរណ៍បំផុត នៅអាស៊ាន។ ទីក្រុងនោះគឺទីក្រុង Jakarta របស់ប្រទេសឥណ្ឌូនេសុី ដែលប្រជាជនក្នុងមួយថ្ងៃៗ ចំណាយពេលមិនតិចជាង១ម៉ោងចោលក្នុងការស្ទះចរាចរណ៍។
ដោយសារតែស្ទះពេកនេះហើយ បានអាជីវកម្មមួយត្រូវបានគេបង្កើតទ្បើងដោយជោគជ័យ អាជីវកម្មនោះគឺ Go-jek ដែលជាសេវាកម្មហៅម៉ូតូជិះតាមទូរស័ព្ទ។ ដោយបានបង្កើតទ្បើង នៅឆ្នាំ ២០១១ Go-jeck បានចាប់ផ្តើមពីម៉ូតូ ប្រមាណ២០គ្រឿង ឥទ្បូវនេះមានអ្នកដឹករហូតដល់ជាង 2សែននាក់ ហើយ។ ហើយមុខរបរគាត់បានពង្រីកច្រើនមុខណាស់ មានដូចជា ម៉ូតូឌុប ទ្បានតាក់សុី ដឹកជញ្ចូនអាហារនិងទំនិញផ្សេងៗ សេវាកម្មម៉ាស្សាដល់ផ្ទះ ជាដើម។
ថ្មីៗនេះ ដោយឃើញទីក្រុង Jakarta ស្ទះចរាចរណ៍កាន់តែខ្លាំង Go-jek បានឆក់ឱកាស ដាក់ ផ្ទាំងផ្សាយពាណិជ្ជកម្មលើដងផ្លូវ ដោយបានសសេរថា ជិះ Go-jek ប្រើ Go-jek គឺលឿនជាង ការជិះទ្បានខ្លួនឯង។
នៅកម្ពុជាវិញ យើងឃើញមានសេវាកម្មដឹកជញ្ជូន ស្រដៀងគ្នា Go-jek បានកំពុងតែកើតទ្បើង ច្រើនគួរសមដែរ។ Business Cambodia សង្ឃឹមថា សេវាកម្មទាំងនោះនឹងចូលរួមក្នុងដោះស្រាយបញ្ហាដែលកើតទ្បើងដោយសារ បញ្ហាស្ទះចរាចរណ៍សម្រាប់អ្នកភ្នំពេញ៕
Source www.business-cambodia.com
Posted from my blog with SteemPress : http://khmernewsshare.com/archives/7099