ស្វែងយល់ពី VoIP Server

Words
179
Reading
1 min
Listen
Play
9y

Asterisk_Logo.svg.png

នៅពេលដែលអ៊ីនធឺណិតបាននិងកំពុងពេញនិយមប្រើប្រាស់ Voice Over Internet Protocol ត្រូវបានគេយកមកប្រើប្រាស់ផងដែរជាពិសេសចំពោះក្រុមហ៊ុនផ្តល់សេវាកម្មអីុនធឺណិត និងក្រុមហ៊ុន Telecom។ នៅប៉ុន្មានជា២០ឆ្នាំមុនការប្រើប្រាស់ VoIP មិនទាន់ពេញនិយមនៅឡើយដោយសារតម្លៃអីុនធឺណិតនៅថ្លៃ បច្ចេកវិទ្យា VoIP ក៏មិនទាន់សំបូរបែប មនុស្សភាគច្រើនប្រើប្រាស់ ការហៅចេញតាមរយៈក្រុមហ៊ុនទូរស័ព្ទចល័ត។នៅទស្សវតចុងក្រោយនេះ VoIP ត្រូវបានពេញនិយមពីសំណាក់អ្នកប្រើប្រាស់ Internet ក៏ដូចជាក្រុមហ៊ុនផ្តល់សេវាកម្មផ្នែកពត៌មានវិទ្យាប្រើប្រាស់ភ្ជាប់ជាមួយទូរស័ព្ទលើតុ។

Asterisk ជាប្រភេទ VoIP ដែលមានឈ្មោះល្បីយូរមកហើយដោយផ្តោតទៅលើសេវាកម្ម VoIP មិនតែប៉ុណ្ណោះ ក្រុមហ៊ុនផ្សេងៗបានប្រើប្រាស់ Asterisk Core យកទៅច្នៃចេញជាផលិតផល VoIP ផ្សេងៗ ដូចជា Xorcom ជាដើម។

Asterisk VoIP ប្រើប្រាស់ Protocol ច្រើនប្រភេទដើម្បីអោយទំនាក់ទំនងគ្នាបានច្បាស់ល្អ និង ប្រើប្រាស់ល្បឿនអ៊ីនធឺណិតកាន់តែតិច ។មិនតែប៉ុណ្ណោះសព្វថ្ងៃ VoIP អាចទំនាក់ទំនងគ្នាតាមរយៈសំលេង និងតាមរយៈ Video Call ផងដែរ។

Asterisk: ជា Open Source Toolkit ដែលអាចអោយ Developer យកទៅកែច្នៃប្រើប្រាស់ថែម GUI ផ្សេងៗបាន។

asterisk_graph.jpg

ប្រភព www.pepeduran.com

Asterisk Server: អាចប្រើប្រាស់បានជាមួយទូរស័ព្ទ Smart phone ដោយប្រើប្រាស់កម្មវិធី App ដូចជា Zoiper, Bria ជាដើម មិនតែប៉ុណ្ណោះអាចប្រើប្រាស់ជាមួយទូរស័ព្ទលើតុផងដែរ។

Asterisk: អាចភ្ជាប់ Trunk ជាមួយ Server VoIP ផ្សេងៗទៀតដូចជាភ្ជាប់ទៅកាន់ Server GSM របស់ក្រុមហ៊ុនទូរស័ព្ទចល័តផ្សេងដើម្បីអាចហៅចេញទៅក្រៅបាន និងទទួលកាហៅចូលបានពីគ្រប់ប្រព័ន្ធ។

Asterisk: អាច Setup នៅលើ Cloud ឬ នៅលើ Dedicate Server បាន ដោយគ្រាន់តែ Server មានភ្ជាប់ទៅកាន់ អ៊ីនធឺណិត។

DAHDI (Digium/Asterisk Hardware Device Interface) ជាប្រភេទHardware Card សម្រាប់ប្រើប្រាស់នៅក្នុង Asterisk Server ដើម្បីអោយទូរស័ព្ទផ្សេងៗអាចប្រើប្រាស់ចូលគ្នាបានជាមួយ Asterisk Server។វាជាប្រភេទ Open Source និងអាចដោនឡូត Driver សម្រាប់ប្រើប្រាស់បាននៅក្នុងតំណខាងក្រោម DAHDI Tool

libpri: ជា Library ប្រើប្រាស់សម្រាប់ជួយសម្របសម្រួលរវាង Asterisk Server ដើម្បីអោយអាចប្រើប្រាស់ជាមួយប្រភេទ ISDN របស់ក្រុមហ៊ុនទូរស័ព្ទចល័ត។

Asterisk Now: ជា Software ដែលគេបានយកទៅកែច្នៃបញ្ជូលនៅក្នុង CentOS រួចជាស្រេច ដោយគ្រាន់តែដោនឡូតយកមកតម្លើងដូចលីនុចធម្មតានិងអាចប្រើប្រាស់ Asterisk បាន។ តំណរសម្រាប់ដោនឡូត FreePBX

ចំពោះការប្រើប្រាស់ងាយស្រួលដោយប្រើប្រាស់Web Base ដើម្បីគ្រប់គ្រង។
រូបភាពខាងក្រោមជាការតម្លើង Asterisk VoIP Server

install-voip.png

pbx.png

នៅពេលដែលតម្លើងរួចអាចចូលទៅកាន់ ip server ដូចខាងក្រោម

diag.png

មានជម្រើសជាច្រើនសម្រាប់ប្រើប្រាស់ ប្រសិនបើត្រូវការ SIP សម្រាប់ប្រើជាមួយ Softphone ដូជា Xlite អាច Setup SIP ដើម្បីយកមកប្រើប្រាស់បាន។

function.png

ចំពោះ Client ជា Computer អាចប្រើប្រាស់ Bria Soft Phone ដើម្បីភ្ជាប់ទៅកាន់ Server បាន។ Xlite ប្រើប្រាស់បានដូចគ្នាតែមិនមានវីដេអូ Call តែមិនចាំបាច់បង់ថ្លៃ License.

voip-test.png

ប្រភពដើម