របៀប Trunk VoIP Server

Words
185
Reading
1 min
Listen
Play
9y

sip-1.png

Asterisk SIP Trunk ជាបច្ចេកវិទ្យាជំនាន់ក្រោយរបស់ VoIP Service សម្រាប់អោយ VoIP Server ពីអាចទំនាក់ទំនងគ្នាបាន ដូចជាក្រុមហ៊ុនទូរស័ព្ទពីអាចទាក់ទងគ្នាបាន។

ជាទូទៅការទំនាក់ទំនងគ្នាបែបនេះ យើងអាចហៅម្យ៉ាងទៀតថា Interconnect ដើម្បីអោយអតិថិជនរបស់ក្រុមហ៊ុនមួយអាចទំនាក់ទំនងជាមួយក្រុមហ៊ុនផ្សេងទៀត។

ថ្ងៃនេះ Techfree និងលើកយកការ ភ្ជាប់គ្នារវាង VoIP Server ពីរដែលប្រើប្រាស់ SIP Protocol ដើម្បីភ្ជាប់គ្នានិងអោយ Extension (លេខ)នៅក្នុង Server និមួយៗអាចទំនាក់ទំនងទៅកាន់ Extension នៅលើ Server មួយទៀតបាន។

សន្មតថាយើងមាន VoIP Server 2 ដែល Server ទីមួយ 192.168.1.107 ព្រមទាំងមាន username: 107, password: sip@107

ដែលនៅក្នុង Server ទីមួយនេះមាន Extension 3001

ចំនែក Server ទី២ IP 192.168.1.109 ព្រមទាំងមាន username: 109, password: sip@109

ដែលនៅក្នុង Server ទី២នេះមាន Extension 4001

បន្ទាប់មកអ្នកអាចចូលទៅកាន់ Server ទីមួយ រួចហើយចូលទៅកាន់ Connection បន្ទាប់មកទៀតចូលទៅកាន់ Trunk ព្រមទាំង បង្កើត Trunk ដូចខាងក្រោម

sip-1 (1).png

sip-1-1.png

ជំហ៊ានបន្ទាប់មកទៀតអ្នកត្រូវបង្កើត outbound route សម្រាប់ Route extension ចេញទៅខាងក្រៅ ដូចជាអ្នកអាចប្រើប្រាស់ extension 3001 ដើម្បី call ចេញទៅ extension 4001 នៅលើ Server ទី២។ អ្នកអាចចូលទៅកាន់ ដូចខាងក្រោមនេះ outbound route មុខងារតែមួយគត់សម្រាប់អោយ extension ខាងក្នុងអាច Call ចេញទៅក្រៅបាន។

outbound-1.png

outbound-1-1.png

បន្ទាប់មកទៀតអ្នកត្រូវកំណត់ inbound route ដែល inbound route មានន័យថាពេលគេ call ចូលមកអោយវា Route ទៅកាន់ extension ណាមួយនៅក្នុង System របស់អ្នក។

inbound-route.png

inbound-1.png

តាមពិតទៅអ្នកអាចកំណត់អោយរត់ចូល Ring group Call Center ឬ ទៅកាន់ extension ណាមួយដែលអ្នកគិតថាគាត់ជាមនុស្សដំបូងគេដែលត្រូវទទួលទូរស័ព្ទតេចូល។

ចំពោះ Server ទី ២ធ្វើដូចគ្នានិង Server ទីមួយដែរគ្រាន់តែខុស IP Address និង ប្តូរពី 109 ទៅកាន់ ​107 វិញព្រោះ Server ទី២ត្រូវ Trunk មកកាន់ Server ទី១

ពេលនេះអ្នកអាចធ្វើការ តេចេញពី Server ទីមួយទៅកាន់ Server ទីពីរ ឬ ចេញពី Server ទី២ ទៅកាន់ Server ទីមួយបានហើយ

callfrom3001.png

សម្រាប់ការ Trunk VoIP ជាមួយ Mobile Operator ផ្សេងៗមិនមានអ្វីខុសគ្នានោះទេព្រោះថា Configuration តែមួយទេចំពោះ SIP Trunk Protocol

ប្រសិនបើអ្នកចង់ដឹងថាតើ SIP Trunk របស់អ្នកត្រឹមត្រូវឬទេអាចចូលទៅកាន់ Command line CLI របស់ Asterisk បាន

sip_registry.png

sip-peers.png

ប្រភពដើម