ដើម្បីឲ្យគេហទំព័ររបស់ខ្លួនឆាប់មានភាពល្បីល្បាញគឺយើងត្រូវចេះធើ្វការទំនាក់ទំនងជាមួយនឹងបណ្ដាញសង្គមដើម្បីចែករំលែកទៅដល់អ្នកទស្សនាជាច្រើនទៀតឲ្យកាន់តែស្គាល់គេហទំព័ររបស់យើងច្បាស់ ។ TechFree សូមលើកយកការបង្កើតប៊ូតុងចែករំលែក (Share Button) នៅលើគេហទំព័រជាមួយនឹងបណ្ដាញសង្គមដូចជា៖ Facebook, Google Plus, LinkedIn និង Twitter ។១) ប៊ូតុង Share ជាមួយ Facebook
សូមចូលទៅកាន់គេហទំព័រ www.developer.facebook.com ដើម្បីអាននូវឯកសារនិងទទួលកូដ
នៅក្នុងរូបភាពនេះបង្ហាញថាដំបូងយើងត្រូវដាក់អាស័យដ្ឋាន (URL) របស់គេហទំព័ររបស់យើង។ ឧទាហរណ៍ https://www.techfree.info/ ។ បន្ទាប់មកទៀតយើងអាចធ្វើការជ្រើសរើសប្រភេទប៊ូតុង និងរូបរាង(Layout) ដែលយើងចង់បាន។ ចុងក្រោយចុចប៊ូតុង Get Code ដើម្បីទទួលកូដ។
នៅត្រង់ Javascript SDK ជាកូដដែលប្រើ HTML និង Javascript រឺក៏យើងអាចប្រើនូវកូដ IFrame របស់ Facebook តែម្ដងព្រោះវាខ្លីនិងងាយស្រួលចម្លងកូដទាំងនេះទៅដាក់ត្រង់កន្លែងដែលយើងចង់បង្ហាញជាការស្រេច ។ ខាងក្រោមនេះជាគំរូ ៖
លទ្ធផលនៃកូដខាងលើ៖
២) ប៊ូតុង Share ជាមួយ Google Plus
ចំពោះការចែករំលែកតាម Google Plus ក៏មិនខុសពី Facebook ដែរគឺចូលទៅកាន់ www.developer.google.com
ដើម្បីអាននូវការណែនាំនិងទទួលយកនូវកូដ ។
រូបភាពខាងលើគឺយើងត្រូវជ្រើសរើសប្រភេទ កំនត់ទំហំប៊ូតុងនិងដាក់អាស័យដ្ឋានគេហទំព័រមុនពេលយកកូដមកប្រើប្រាស់។ បន្ទាប់មកទៀតយើងត្រូវយកកូដខាងលើទៅដាក់ត្រង់កន្លែងណាមួយដែលយើងចង់បង្ហាញនៅលើគេហទំព័រ។
នេះជាលទ្ធផលនៃកូដខាងលើ៖
៣) ប៊ូតុង Share ជាមួយ LinkedIn
ដូចគ្នាទៅនឹង Facebook និង Google Plus ដែរ ដើម្បីបង្កើតប៊ូតុង Share បានគឺយើងត្រូវចូលទៅកាន់ www.developer.linkedin.com រួចហើយចូលទៅកាន់ពាក្យ Share on LinkedIn នៅលើ Menu រួចហើយចុចលើពាក្យ Plugins បន្ទាប់មកចុចលើពាក្យ Share Plugin Generator ។ មើលរូបខាងក្រោម ៖
ខាងក្រោមនេះជាកន្លែងអោយយើងដាក់តំណភ្ជាប់ និងភាសាដើម្បីទាញយកកូដ៖
នៅត្រង់ប៊ូតុង Get Code គឺយើងត្រូវចម្លងទៅដាក់កន្លែងដែលយើងចង់បង្ហាញនៅលើគេហទំព័រ៖
នេះជាលទ្ធផលរបស់ប៊ូតុង Share នៅលើគេហទំព័រ៖
៤) ប៊ូតុង Share ជាមួយនឹង Twitter
Twitter ក៏ជាបណ្ដាញសង្គមមួយដ៏ពេញនិយមផងដែរ រីឯការចែករំលែកនៅលើគេហទំព័រទៅកាន់ Twitter ក៏ធ្វើដូចជាបណ្ដាញសង្គមខាងលើដែរ។ ដើម្បីចូលទៅបង្កើតប៊ូតុងចែករំលែក (Share) ជាមួយ Twitter គឺយើងត្រូវចូលទៅកាន់ www.dev.twitter.com ដើម្បីមើលការណែនាំនិងយកកូដមកប្រើប្រាស់។ បន្ទាប់ពីចូលទៅកាន់អាស័យដ្ឋានខាងលើនោះយើងនឹងឃើញផ្ទាំងដូចខាងក្រោមរួចហើយយកពាក្យថា Tweet button generator ។
នៅក្នុង Tweet button gernerator គឺយើងត្រូវជើ្រសរើសយកផ្ទាំង Twitter Buttons
បន្ទាប់មកវានឹងចេញផ្ទាំងមួយហើយរើសយក Share Button
ចម្លងកូដខាងក្រោមទៅដាក់នៅក្នុងគេហទំព័ររបស់យើង
នៅត្រង់កន្លែងដែលគូសបន្ទាត់ក្រហមពីក្រោមត្រូវដាក់ឈ្មោះគេហទំព័ររបស់យើង។ សូមមើលកូដខាងក្រោម៖
នេះជាលទ្ធផលនៃកូដខាងលើ៖