របៀប Setup Open Source Sub Version

Words
166
Reading
1 min
Listen
Play
9y

subversion_logo.png

ការងារ IT ភាគច្រើនជា Teamwork ជាក្រុម ដូចជាការសរសេរវេបសាយ សរសេរប្រូក្រាមជាដើម តែងតែមានអ្នកសរសេរអ្នកសរសេរតាមក្រោយ ដូចនេះ ឯកសារតែងមានការផ្លាស់ប្តូរប្រសិនបើអ្នកសរសេរប្រូក្រាមទាំងអស់មិនប្រើប្រាស់កម្មវិធីសម្រាប់គ្រប់គ្រងទេនោះ និងធ្វើអោយមានកំហុសជាច្រើន។ប្រសិនចង់ត្រលប់ទៅមើលកូដពីមុនថាតើអ្នកណាបានធ្វើអ្វីខ្លះកែអ្វីខ្លះនៅលើ File មួយណាវាពិតជាពិបាក ប្រសិនជាចង់ដឹងថាតើ Version Code ណាមួយមានកំហុសអ្វីខ្លះ។

Apache Subversion ឬ ហៅកាត់ថា SVN អាចអោយ Developerទាំងអស់ប្រើប្រាស់បានដោយមិនចាំបាច់ចំណាយលុយទិញនោះទេ មិនតែប៉ុណ្ណោះ Developer ទាំងអស់អាចចូលទៅប្រើប្រាស់តាមរយៈ HTTP។ប្រសិនបើប្រៀបធៀបជាមួយ GIT ដែល Techfree លើកយកមកបង្ហាញក្នុងអត្ថបទមុនមិនខុសគ្នាប៉ុន្មាននោះទេ ។

នៅក្នុងអត្ថបទនេះ Techfree និងលើកយកការតម្លើង SVN Server នៅលើ CentOS 7 ។

ចំពោះ Client វិញដែលជា Windows 7, 8 ប្រើប្រាស់កម្មវិធី TortoiseSVN តម្លើងដើម្បីភ្ជាប់មកកាន់ SVN Server ដែលជាលីនុច។

សន្មតថាមាន Web Server Apache បានតម្លើងហើយស្រេចនៅក្នុង CentOS 7។

s1.png

បន្ទាប់ពីតម្លើងវារួចចូលទៅកែ File នៅក្នុង /etc/httpd/conf.modules.d/10-subversion.conf ដោយបន្ថែមកូដដូចខាងក្រោមនេះ

s2.png

បន្ទាប់មកបង្កើត User សម្រាប់អោយ Access ចូលទៅកាន់ Web Server បានដោយប្រើប្រាស់ command ខាងក្រោម

htpasswd -cB /etc/httpd/subversion-auth rith

command នេះដើម្បី Encrypt password អោយទៅជា md5 ដើម្បីអោយមានសុវត្ថិភាព
ខាងក្រោមនេះជា Command សម្រាប់ផ្តល់សិទ្ធអោយ Apache Server អាច Access ទៅកាន់ http password file

chgrp apache /etc/httpd/subversion-auth
chmod 660 /etc/httpd/subversion-auth

បន្ទាប់មកទៀត បង្កើត SVN Repository (ឃ្លាំងផ្ទុក)

svnadmin create /mysvn/cloud

បន្ទាប់ពីបង្កើតហើយត្រូវផ្តល់សិទ្ធអោយ Apache Server អាចAccess ចូលបាន

chown -R apache:apache /mysvn/cloud

នៅពេលដែលរួចរាល់ចប់សព្វគ្រប់ហើយ Restart Service httpd

systemctl restart httpd

ប្រសិនបើតម្លើងវាបានជោគជ័យវានិងបង្ហាញដូចរូបខាងក្រោមនេះ

s3.png

រូបខាងលើនេះមានសុវត្ថិភាពព្រោះមាន Encrypt ដោយ SSL។ Sysadmin គួរតែប្រើប្រាស់SSLបន្ថែមដើម្បីអោយមានសុវត្ថិភាព

បន្ទាប់ពី Configure បានជោគជ័យហើយ Download Tortoise SVN សម្រាប់តម្លើងនៅលើម៉ាស៊ីន client ដោយសន្មត់ថា Client ជា windows 8

svn-1.png

បន្ទាប់ពីតម្លើង Tortoise client រួចអាចចូលទៅកាន់ Repository រួចដាក់ username និង password ដែលបានបង្កើតនៅពេល Setup នៅក្នុង Server

svn-2.png

ចុងក្រោយអាច Copy ឯកសារដាក់ចូលក្នុង Folder នេះហើយ Synchronized គ្នាជាមួយ SVN Server បានដោយគ្រាន់តែ ចុច Mouse ស្តាំ SVN Commit។

svn-commit.png

បន្ទាប់ពី Synchronized រវាង Client និង Server រួច SVN និងមានការផ្លាស់ប្តូរដូចរូបខាងក្រោម។

svn.png

ប្រភពដើម

របៀប Setup Open Source Sub Version | Ecency