ស្វែងយល់ពី Queue របស់ Mikrotik

Words
225
Reading
1 min
Listen
Play
9y

n2.png

ជាញឹកញាប់អ្នកធ្លាប់ធ្វើការនៅក្នុងក្រុមហ៊ុនមួយច្បាស់ជាជួបប្រទះនិងរឿង អ៊ីនធឺណិតដើរយឺតដោយសារមានអ្នកខ្លះលួចដោនឡូតយកតែម្នាក់ឯងដោយប្រើប្រាស់កម្មវិធីជំនួយផ្សេងៗជាដើមដូចជា Internet Download Manger។

ប្រសិនបើអ្នកប្រើប្រាស់ Router ធម្មតា ដូចជា TP-Link ជាដើម អ្នកអាចកំណត់ល្បឿនអ៊ីនធឺណិតបានតែនៅពេលអ្នកកំណត់ល្បឿន អ៊ីនធឺណិតនោះ សូម្បីតែការ Sharing File នៅក្នុង ណិតវើកក៏យឺតទៅតាមនោះដែរ។

Mikrotik មានលក្ខណះពិសេសជាងនេះដោយអ្នកអាចកំណត់ ល្បឿនផ្សេងៗគ្នាទៅតាមណិតវើកផ្សេងៗគ្នាដូចជា Access ទៅកាន់អ៊ីនធឺណិតត្រឹមតែ 100Kb តែ សម្រាប់ការ Share File នៅក្នុង LAN 1Gbps បាន។

មិនតែប៉ុណ្ណោះ Mikrotik អាចបង្កើតអោយមាន Queue មេ និង Queue កូនតូចៗនៅឈរក្រោម Queue មេផងដែរ។ ជាក់ស្តែងការបង្កើត Queue សម្រាប់ប្រើប្រាស់នៅក្នុងក្រុមហ៊ុនមួយប្រសិនបើអ្នកមានអ៊ីនធឺណិត 10Mbps អ្នកចែកអោយមនុស្ស១០នាក់ប្រើ ម្នាក់បាន 1Mbps បើទោះបីជាមិនមានអ្នកណាប្រើប្រាស់អ្វីក៏ដោយក៏អ្នកគ្រប់គ្នាប្រើប្រាស់បានតែម្នាក់ 1Mbps ដដែល។ ការធ្វើដូចនេះវាហាក់ដូចជាខាតបន្តិច ព្រោះថាមិនមាននណាប្រើប្រាស់អ៊ីនធឺណិតក្នុងពេលតែមួយដូចគ្នានោះទេ។

ដូចនេះគួរតែប្រើប្រាស់ជាក្រុមដូចជា Main Queue 10Mbps, Marketing Queue 6Mbps ស្ថិតនៅក្រោម Main Queue ដូចនេះប្រសិនបើក្រុម Marketing មានគ្នា៥នាក់ប្រើប្រាស់រួមគ្នាតែមិនអាចប្រើលើសពី 6Mbps នោះទេ។ ម្យ៉ាងទៀតប្រសិនបើមានតែម្នាក់ដែលកំពុងប្រើប្រាស់នៅក្នុងក្រុម Marketing នោះគាត់អាចប្រើប្រាស់បានដល់ទៅ 6Mbps ដោយមិនខាតនោះទេ។ចំនុចទាំងនេះជាអ្វីដែល Router ធម្មតាធ្វើមិនបានជាពិសេសពពួក Router TPLink, DLink ជាដើម។

ខាងក្រោមនេះជា ជាការប្រើប្រាស់ simple Queue នៅក្នុង Mikrotik Router

មុននិងអាចកំណត់ Queue បានអ្នកត្រូវស្គាល់ថាតើកុំព្យូទ័រ ឬ Device របស់អ្នកប្រើប្រាស់មាន IP Address លេខប៉ុន្មាន? ដោយចូលទៅមើលដូចរូបខាងក្រោមនេះ

torch.png

អ្នកអាចចុចលើInterface ណាមួយដែល Device របស់អ្នកបានភ្ជាប់ទៅកាន់ បន្ទាប់មកចុចលើ Torch អ្នកនិងឃើញអ្នកណាដោនឡូតច្រើនឬតិច និងអាចមើលតើ Device របស់អ្នកមួយណា ដោយមើលនៅក្នុង Src address

បន្ទាប់មកចូលទៅក្នុង Queue ដើម្បីកំណត់

n-1.png

Target: ជា IP Address ដែលអ្នកចង់កំណត់ល្បឿនអោយ បន្ទាប់មកចូលទៅកាន់ Advance Tab ដើម្បីកំណត់ល្បឿនទៅតាម Interface Card ឬ Gateway ចេញទៅ Internet។

n2 (1).png

ដូចក្នុងរូបខាងលើនេះ ប្រសិនបើអ្នកជ្រើសយក interface=all មានន័យថា Traffic ទៅណាក៏បានតែ 100kbps ដែរតែករណីនេះ Traffic ទៅកាន់ LAN ល្បឿនពេញ 100Mbps និងទៅកាន់ WAN-1 100kbps សម្រាប់ upload and download។ នៅពេលដែលបានកំណត់រួចហើយអាច Save ទុកបាន។ នៅត្រង់ចំនុចនេះមិនមានការកំណត់ Queue នេះអោយឈរនៅក្រោម parent Queue ណាមួយនោះទេ។

ពណ៌ក្រហមបញ្ជាក់ថា Device ដែលយើងបានកំណត់នោះ ប្រើប្រាស់ពេញតែម្តងព្រោះប្រើប្រាស់កម្មវិធីដោនឡូតទាញយកល្បឿនពេញ

idm.png

p2p សម្រាប់បិទកុំអោយដោនឡូតប្រភេទ peer 2 peer ដូចជាពពួក Torrent ជាដើម។

queue-type.png

ចំពោះ Queue Type មានច្រើនប្រភេទអាចស្វែងយល់បន្ថែមនៅក្នុងតំណនេះបាន Mikrotik Queue

ចំពោះការប្រើប្រាស់ Queue នេះអ្នកគួរតែប្រើប្រាស់ DHCP-Server ដើម្បីជំនួយដោយ Map Address ទៅកាន់ Device ណាមួយអោយបានច្បាស់លាស់ជៀសវាងពេលដែល Device នោះប្តូ IP Address នោះអ្នកមិនអាចគ្រប់គ្រងបាននោះទេ។ Map IP Address អាចប្រើប្រាស់បានដូចរូបខាងក្រោមនេះ ដោយ Select យក Make Static

make-static.png

Make static បើទោះបីជា Device នោះ ទៅទីណាក៏ដោយពេលមកវិញ ភ្ជាប់មកកាន់ Router នៅតែបាន IP Address នោះដដែល លើកលែងតែ Device នោះប្រើប្រាស់កម្មវិធីសម្រាប់ប្តូ Mac-Address ដូចជា Mac-Changer ជាដើមដើម្បីប្តូ Mac-Address Network Cardនោះ Queue លែងមានប្រសិទ្ធភាពក្នុងការគ្រប់គ្រង។

ប្រភពដើម

ស្វែងយល់ពី Queue របស់ Mikrotik | Ecency