ស្វែងយល់ពី Piwik

Words
122
Reading
1 min
Listen
Play
9y

piwiktrack.png

Google Analyze ត្រូវបានគេប្រើប្រាស់ជាច្រើនដើម្បី ធ្វើការវិភាគទៅលើអ្នកចូលទៅមើលវេបសាយរបស់ក្រុមហ៊ុនផ្សេងៗ តែយ៉ាងណាមិញទិន្នន័យទាំងឡាយត្រូវបានរក្សារទុកនៅក្នុង Google ។

ថ្ងៃនេះ Techfree និងលើកយក Piwik ដែលជាប្រភេទ Website Analyze ដែលជាប្រភេទ Open Source ដែលត្រូវបានគេប្រើប្រាស់ច្រើនជាងគេដើម្បីត្រួតពិនិត្យមើលអ្នកដែលចូលមើលវេបសាយផ្សេងៗរបស់ក្រុមហ៊ុន។ សព្វថ្ងៃនេះមាន Website ប្រហែលជា ៣០៨៣២៧០ ដែលបាននិងកំពុងប្រើប្រាស់ Piwik នេះដើម្បីត្រួតពិនិត្យមើលអ្នកចូលវេបសាយរបស់ពួកគេ។

ដោយសារតែ Piwik មានមុខងារច្រើនអាចអោយយើងដឹងថាអ្នកចូលមើលវេបសាយយើងចេញពីប្រទេសណា ឬ ក្រុមហ៊ុនអ៊ីនធឺណិតណាមួយ មិនតែប៉ុណ្នោះ ទិន្នន័យរបស់អ្នកចូលមើលវេបសាយត្រូវបានរក្សាទុកនៅក្នុង Server របស់យើង ខុសពី Google Analyze ដែលរក្សារទុកនៅលើ Google Cloud។

ខាងក្រោមនេះជាការតម្លើង Piwik នៅក្នុង CentOS 6 ដោយតម្រូវអោយអ្នកមាន MySQL ឬ Mariadb ជាដើមដើម្បីធ្វើជា Data Store សម្រាប់ផ្ទុកទិន្នន័យ​ព្រមទាំង Web Server ដូចជា Apache ឬ Nginx ជាដើមសម្រាប់មើលទិន្នន័យនិង Graph ជាដើម។

មុននិងតម្លើងអ្នកត្រូវតម្លើង php 5.5.9 និង mysql mysql-server ជាមុនសិន

បន្ទាប់មកទៀតអ្នកអាចដោនឡូត piwik តាមរយះ Link ខាងក្រោមនេះ

wget http://piwik.org/latest.zip

បន្ទាប់មកទៀតអ្នកត្រូវ Extract វាយកទៅដាក់នៅក្នុង /var/ww/html ជាដើម

unzip piwik.zip -d /var/www/html

បន្ទាប់មកទៀតអ្នកត្រូវ ផ្តល់សិទ្ធអោយទៅ Apache Server ដើម្បី Execute ទៅលើ Directory /var/ww/html/piwik បាន

chown -R apache:apache /var/www/html/piwik

បន្ទាប់មកទៀតអ្នកត្រូវបង្កើត database មួយផងដែរសម្រាប់ប្រើប្រាស់

mysql-piwik.png

បន្ទាប់មកទៀតអ្នកអាចចូលទៅក្នុង web browser ដើម្បី remote setup បានហើយ

install_piwik.png

បន្ទាប់មកទៀតអ្នកត្រូវចូលទៅ បំពេញពត៏មាន database ដូចក្នុងរូបខាងក្រោមទៅតាម database ដែលអ្នកបានបង្កើតខាងលើ

setupdatabasepiwik.png

បន្ទាប់មកទៀតត្រូវបង្កើត piwik admin username សម្រាប់ login ចូលទៅប្រើប្រាស់ពេលក្រោយ

adminpiwik.png

ចុងក្រោយអ្នកនិងបាន piwik មួយសម្រាប់គ្រប់គ្រងទៅលើ website visitor បានហើយ មិនតែប៉ុណ្នោះអ្នកអាច ត្រួតពិនិត្យមើលវេបសាយជាច្រើននៅក្នុងពេលតែមួយក៏បានដែរ។

piwiktrack (1).png

ប្រភពដើម