របៀបបង្កើតទំព័រ (page) នៅក្នុង Facebook

Words
78
Reading
1 min
Listen
Play
9y

facebooklogo.png

ហ្វេសបុក (Facebook) គឺជាបណ្ដាញទំនាក់ទំនងសង្គមដ៏ធំបំផុតលើពិភពលោក ដែលមនុស្សទូទៅបានស្គាល់ ហើយនិងកំពុងប្រើប្រាស់វាជារៀងរាល់ថ្ងៃ ក្នុងការទំនាក់ទំនងគ្នា និងចែករំលែកពត៌មានផ្សេងៗ។ ហើយយើងក៏អាចបង្កើតទំព័រ (Page) របស់យើងផ្ទាល់សម្រាប់ផ្សព្វផ្សាយពត៌មានផ្សេងៗផងដែរ។

ជំហានក្នុងការបង្កើតទំព័រ៖

១) ធ្វើការពិនិត្យចូល (Login) ទៅកាន់ហ្វេសបុក (Facebook) របស់យើង។ ចុចលើប៊ូតុង Setting (ដូចរង្វង់ក្នុងរូប) ហើយចុចលើ Create Page (សញ្ញាព្រួញក្នុងរូប)

facebook-page.png

២) បន្ទាប់មកជ្រើសរើសប្រភេទណាមួយដែលអ្នកចង់បាន

facebook-page1.png

៣) បន្ទាប់មកធ្វើការដាក់ឈ្មោះទំព័ររបស់យើងហើយចុច Get Started (សញ្ញាព្រួញក្នុងរូប)

facebook-page2.png

៤) បន្ទាប់មកយើងត្រូវបំពេញព័ត៌មានសំរាប់ទំព័រយើងដូចជា៖

ការពិពណ៌នា

  • វេបសាយ
  • តំណភ្ជាប់

facebook-page3.png

៥) បន្ទាប់មកដាក់រូបភាពរបស់ទំព័រយើង (Profile Picture)

facebook-page4.png

៦) បន្ថែមទំព័រយើងទៅការពេញចិត្ត (Add to Favourites) ដើម្បីងាយស្រួលគ្រប់គ្រងនៅថ្ងៃក្រោយ។ យើងអាចរំលងក៏បានដែរ ដោយគ្រាន់តែចុចលើប៊ូតុង Skip

facebook-page5.png

៧) បន្ទាប់មកយើងធ្វើការកំណត់ប្រភេទអ្នកមើលទំព័ររបស់យើង បន្ទាប់មកយើងធ្វើការរក្សាទុក (Save) ជាការស្រេច

facebook-page6.png

នោះយើងនឹងបានទំព័ររបស់យើងដូចខាងក្រោម៖

facebook-page7.png

ចំណាំ៖ យើងត្រូវកំណត់ទំហំរូបភាព Profile និង Cover ដូចខាងក្រោម៖

  • រូបភាព Profile – ១៨០ ភីកសែល x ១៨០ ភីកសែល
  • រូបភាព Cover – ៨៥១ ភីកសែល x ៣១៥ ភីកសែល

ប្រភពដើម