ស្វែងយល់ពី OSQuery

Words
125
Reading
1 min
Listen
Play
9y

osquery-windows-security-tool.png

OSQuery ជាប្រភេទ Software ម្យ៉ាងប្រើប្រាស់សម្រាប់ស្វែងរក(Query) អំពីកំណត់ហេតុផ្សេងៗរបស់ កម្មវិធីដែលកំពុងដំណើរការ ពត៏មានពីអ្នកប្រើប្រាស់ចូលទៅប្រើប្រាស់ ការផ្លាស់ប្តូលេខសំងាត់របស់អ្នកប្រើប្រាស់ មើលពត៌មានពី USB មើលពត៏មានពី Firewall ច្រកចេញច្រកចូល និងមុខងារផ្សេងៗ ទៀតជាច្រើន។

OSQuery ជា Enterprise Software រួចទៅហើយដែលបានដាក់អោយប្រើប្រាស់នៅលើ Ubuntu, OSX, ដោយឯករាជ្យ Facebook ក៏ប្រើប្រាស់ដែរ។

OSQuery អាចដឹងថាតើមាន object អ្វីមួយត្រូវបានបន្ថែម ឬ ដកចេញពី System។

OSQuery ត្រូវបានផលិតនិងប្រើប្រាស់ដោយ Community សហគមន៏ មិនទាន់សម្រាប់លក់នោះទេ។

OSQuery អោយអ្នកប្រើប្រាស់ Syntax បែបជា Structure Query Language ដើម្បីរុករកអ្វីមួយនៅក្នុង OS បានដោយមាន Table ជាច្រើនដែលផ្ទុកទៅដោយ Tool សម្រាប់ឆ្លើយតបនៅពេលដែលសួរស្វែងរកបញ្ហាអ្វីមួយនៅក្នុង OS.

OSQuery ប្រើប្រាស់ OS API ដោយមិនមានការ Hack ទៅកាន់ Kernel របស់OS នោះទេ។

ចំពោះការដោនឡូតមកប្រើប្រាស់និងរបៀបតម្លើងទៅតាមប្រភេទ OS ផ្សេងៗមាននៅក្នុង តំណរនេះ OS Query

ខាងក្រោមនេះជាការតម្លើង OSQuery នៅក្នុង CentOS 7

os-query.png

នៅពេលដែលបានតម្លើងចប់សព្វគ្រប់ហើយអាចមើលតាមរូបខាងក្រោមដើម្បីចូលទៅកាន់ OSQuery Terminal សម្រាប់បញ្ជាដោយប្រើប្រាស់ Syntax អោយត្រូវទៅតាមការណែនាំរបស់ OSQuery។

os-syntax.png

ចំពោះពាក្យប្រើប្រាស់ផ្សេងៗមានខុសគ្នាអាស្រ័យទៅតាមប្រភេទ OS ដូចជា Ubuntu ប្រើប្រាស់ដោយឡែកចំនែក CentOS ប្រើប្រាស់ខុសគ្នាមួយចំនួន។

ខាងក្រោមនេះជា Table និង Attribute មួយចំនួនដែលអាចប្រើប្រាស់បាន

list_table.png

select * from processes where pid = 1

សម្រាប់ការប្រើប្រាស់វាសឹងតែដូចគ្នាទៅនិង SQL ១០០ភាគរយ អាចប្រើឈ្នាប់និងឬ like និងផ្សេងៗទៀត

រូបខាងក្រោមនេះជាការស្វែងរក Package ណាដែលមានឈ្មោះផ្តើមដោយ osqu

sql-os-query.png

OSQuery ពិតជាមានសារះសំខាន់ណាស់សម្រាប់ Sysadmin ដើម្បីគ្រប់គ្រងទៅលើ OS មួយជាពិសេសចំពោះ Linux OS។ វាងាយស្រួលជាងការចង់ចាំនូវ command + option ព្រោះពេលខ្លះ option មានពី A ដល់ Z។

សម្រាប់ការប្រើប្រាស់បន្ថែមសូមមើលនៅតំណរនេះ OS Query Table

ប្រភពដើម

ស្វែងយល់ពី OSQuery | Ecency