ស្វែងយល់ពីសិទ្ធិអនុញ្ញាត ប្រើប្រាស់កម្មវិធី Open Source (License)

Words
71
Reading
1 min
Listen
Play
9y

license.png

Open Source Software ពេលខ្លះត្រូវបានគេបកប្រែថាជា កម្មវិធីកូដចំហ គឺជាកម្មវិធីដែលកូដត្រូវបានគេផ្សព្វផ្សាយជាសាធារណៈ ហើយអាចយកមកប្រើដោយមិនចាំបាច់ចំណាយប្រាក់។ បច្ចុប្បន្នកម្មវិធីកូតចំហនេះកំពុងពេញនិយម និងត្រូវបានគេប្រើប្រាស់នៅលើពិភពលោក។ តែរាល់ការប្រើប្រាស់កម្មវិធីកូតចំហនេះ គឺត្រូវធ្វើតាមសិទ្ធិដែលគេអនុញ្ញាតអោយ (License)។

អត្ថបទនេះនឹងពន្យល់ពីសិទ្ធិអនុញ្ញាតមួយចំនូនដែលលោកអ្នកគួរស្វែងយល់អោយច្បាស់មុននឹង ប្រើប្រាស់កម្មវិធីកូដចំហណាមួយ។ ទោះបីលោកអ្នកអាចប្រើកម្មវិធីកូដចំហបានដោយមិនចាំបាច់បង់ប្រាក់ក៏ដោយ តែបើលោកអ្នកមិនបានស្វែងយល់ពីសិទ្ធិដែលគេអនុញ្ញាតអោយប្រើមិនច្បាស់លាស់ នោះអ្នកនឹងអាចប្រឈមនឹងបញ្ហាផ្លូវច្បាប់ ជាយថាហេតុណាមួយ។ យោលតាមវេបសាយរបស់ Open Source Initiative សិទ្ធិអនុញ្ញាតរបស់កម្មវិធីកូដចំហមានប្រហែល ៧៨។ តារាងខាងក្រោមបង្ហាញអំពី ការអនុញ្ញាត និងលក្ខខ័ណ្ឌ របស់សិទ្ធិអនុញ្ញាតប្រើប្រាស់មួយចំនួនដែលគេនិយមប្រើ។

osslicense.png

Commercial Use មានន័យថា អាចយកកម្មវិធីទៅធ្វើអាជីវកម្មបាន។ Distribution មានន័យថា អាចបញ្ជូន និងផ្សព្វផ្សាយបន្ត។ Modification មានន័យថាអាចយកកូដមកកែប្រែ បន្ថែមបាន។ Disclose Source មានន័យថា កូដដែលយកមកកែ បន្ថែម ត្រូវតែផ្សព្វផ្សាយជាសាធារណៈដែរ។ Copyright Notice មានន័យថា ត្រូវបញ្ជូលអត្ថបទដែលនិយាយអំពីសិទ្ធិនៃការប្រើប្រាស់កម្មវិធីនៅក្នុងកូដ។ Same License មានន័យថា កូដដែលបានកែរឬបន្ថែមត្រូវ មានសិទ្ធិអនុញ្ញាតដូចសិទ្ធិអនុញ្ញាតរបស់កម្មវិធីដើម។

ឧទាហរណ៍៖ MIT License អាចបកស្រាយដូចនេះ អ្នកអាចកែឬយកកម្មវិធីដែលមានសិទ្ធិអនុញ្ញាតដូចនេះទៅធ្វើ អាជីវកម្មលក់បន្តបាន ហើយកម្មវិធីដែលបានកែ មិនចាំចាច់ផ្សព្វផ្សាយកូដជាសាធារណៈ និងមិនចាំបាច់ប្រើសិទ្ធិអនុញ្ញាតនេះ (MIT License) ក៏បាន តែត្រូវបញ្ជូលអត្ថបទដែលនិយាយអំពីសិទ្ធិ (MIT License) នៃការប្រើប្រាស់កម្មវិធីនៅក្នុងកូដដែលបានយកមកប្រើ។

ប្រភពដើម