ទោះបីជា Instance Message, VoIP ឬ ការផ្ញើសារជាសំលេងត្រូវបានកំពុងប្រើប្រាស់នៅក្នុងយុគសម័យ Cloud Computing ក៏ដោយ Mail Server នៅតែបានគេប្រើប្រាស់ដដែលជាពិសេសចំពោះក្រុមហ៊ុនផ្សេងៗដើម្បីធ្វើជាមធ្យោបាយផ្លាស់ប្តូរពត៌មានគ្នាទៅវិញទៅមក។
Mail Server: មានច្រើនប្រភេទត្រូវបានគេប្រើប្រាស់នៅក្នុងពេលបច្ចុប្បន្នដូចជា Exchange Server ដែលជាផលិតផលរបស់ Microsoft ប្រសិនបើត្រូវការប្រើប្រាស់ត្រូវទិញ License ដើម្បីប្រើប្រាស់បាន។
ដើម្បីបានជា Mail Server មួួយអាចផ្ញើរចេញទៅក្រៅបានត្រូវមាន Software ជាច្រើនផ្សំចូលគ្នា។
រូបខាងក្រោមនេះ ដែលជា Open Source Mail Server, Postfix + Dovecot
Postfix: ជាប្រភេទOpen Source Mail ដែលត្រូវបានគេប្រើប្រាស់ច្រើនដោយមិនចាំបាច់បង់ License នោះទេ។ Postfix មានតួរនាទីជាអ្នកទទួល Email ពី Server ខាងក្រៅចូលមកក្នង
postfix មានតួនាទីជាអ្នកផ្ញើរចេញរាល់ Email របស់ អ្នកប្រើប្រាស់ដែលប្រើប្រាស់ Postfix Mail server នោះ ដោយផ្ញើរទៅតាម Address អ្នកដែលត្រូវទទួល។
Amavisd: ជាកម្មវិធីកំចាត់មេរោគរបស់ Postfix សម្រាប់ចាប់មេរោគដែលឆ្លងកាត់ Postfix Serverដែលមានដូចជាពពួក Spam ជាដើម។
Dovecot: ជា Server មួយដែលសម្រាប់អោយ Client ទាញយក Email ចេញពី Mailbox ទៅដាក់នៅក្នុងទូរស័ព្ទដៃជាដើម ឬ ចូលក្នុងកម្មវិធី outlook ជាដើម។
Ms outlook, mobile phone ត្រូវបានគេចាត់ទុកថាជា Mail Client មានតួនាទីជាអ្នកទាញយក Email ពី Server និង ស្នើសុំទៅកាន់ postfix server ដើម្បីផ្ញើរ Email ទៅខាងក្រៅ
SSL Auth: ជាប្រភេទ SSL សម្រាប់ប្រើប្រាស់ជាមួយ Postfix និង Dovecot Server ដើម្បីធានាអោយមានសុវត្ថិភាពនៅពេលផ្ញើរ Email ចេញទៅខាងក្រៅ កុំអោយមានការលួចយកទិន្នន័យពីអ្នកផ្សេង។
Squarrel mail: ជា Webmail ដោយត្រូវបានគេប្រើប្រាស់ដើម្បីធ្វើជា GUI អោយ អ្នកប្រើប្រាស់អាចបើកមើល Email និង ផ្ញើរ Email ចេញតាមរយះ Web Browser. សព្វថ្ងៃនេះ Rainloop, roundcube mail សុទ្ធតែជាប្រភេទ Webmail ដែលកំពុងពេញនិយមនិងបានដាក់អោយប្រើប្រាស់ដោយមិនគិតថ្លៃព្រោះជាប្រភេទ Open source webmail.
បើទោះបីជាមាន public Mail Server provider ត្រូវបានគេប្រើប្រាស់ច្រើនដូចជា Google, yahoo, ymail, hotmail ជាដើមក៏ប៉ុន្តែចំពោះក្រុមហ៊ុនមួយចាំបាច់ត្រូវមាន Email Server ផ្ទាល់ខ្លួនមួយដើម្បីអោយគេស្គាល់ថាតើ Email នោះចេញពីប្រភពណា មកពីក្រុមហ៊ុនណាមួយ។ ម្យ៉ាងទៀតការប្រើប្រាស់ Email Server ដោយខ្លួនឯងវាមានទាំងគុណសម្បត្តិនិងគុណវិបត្តផងដែរ ព្រោះត្រូវមានអ្នកអាយធីដើម្បីជួួយនៅពេលមានបញ្ហា Server ខូចជាដើម។ ក៏ប៉ុន្តែប្រសិនបើប្រើប្រាស់ public Email មិនចាំបាច់នោះទេ តែបញ្ហា privacy ផ្សេងៗអាចត្រូវបានគេលួចមើលផងដែរ។