កម្មវិធី Javascript ប្រើសំរាប់បង្កើតប្រអប់ផុស (Modal Box) នៅលើវេបសាយ

Words
96
Reading
1 min
Listen
Play
9y

lightbox.jpg

ការបង្កើតប្រអប់ផុស (Modal Box ឬ Modal Window) គឺផ្នែកមួយនៃការរចនាវេបសាយអោយមានភាពរស់រវើក និងគួរអោយចាប់អារម្មណ៍ ហើយក៏អាចបង្កលក្ខណៈដល់អ្នកចូលមកកាន់វេបសាយអាចមើល ព័ត៌មានផ្សេងៗបានឆាប់រហ័ស និងងាយស្រូល។

អត្ថបទនេះនឹងបង្ហាញកម្មវិធី Javascript មួយចំនួនដែលអាចប្រើសំរាប់បង្កើតប្រអប់ផុស (Modal Box) នៅលើ វេបសាយ។ កម្មវីធីនីមួយៗមានមុខងារផ្សេងៗគ្នា ហើយការរចនាក៏មានភាពខុសគ្នាដែរ។ ដូចនេះអ្នកអាចជ្រើសរើសយកកម្មវិធីណាមួយមកប្រើបាន ដោយផ្តោតទៅលើតំរូវការជាក់ស្តែង។

១) Colorbox

កម្មវីធីនេះអាចប្រើសំរាប់បង្ហាញរូបភាព អត្ថបទHTML វេបសាយ និងវីដេអូ រួមជាមួយនឹងចលនាផ្សេងៗដែលមានភាពទាក់ទាញ។ Colorbox គឺកម្មវិធីកូដបើកទូលាយ ហើយអាចប្រើនៅលើ Firefox Safari Chrome Opera និង Internet Explorer 7+។

colobox.jpg

២) Lightbox

កម្មវីធីនេះមានរូបរាងស្អាត តែអាចប្រើបានតែសំរាប់បង្ហាញរូបភាពតែប៉ុណ្ណោះ។ វាអាចដំណើរការលើ Chrome Safari Firefox iOS Safari iOS Chrome Android Browser Android Chrome IE។

lightbox (1).jpg

៣) Thickbox

កម្មវីធីនេះអាចប្រើសំរាប់បង្ហាញរូបភាព អត្ថបទHTML វេបសាយ និងវីដេអូ ហើយអាចដំណើរការលើ Windows IE 6.0, Windows IE 7+, Windows FF 2.0.0.6+, Windows Opera 9.0+, Macintosh Safari 2.0.4+, Macintosh FF 2.0.0.6+, Macintosh Opera 9.10+ ។

thickbox.jpg

៤) Fancybox

Fancybox អាចប្រើសំរាប់បង្ហាញរូបភាព អត្ថបទHTML វេបសាយ និងSWFវីដេអូ ហើយអាចប្រែប្រួលទៅតាមទំហំវីនដូវ។

fancybox.jpg

ប្រភពដើម