អ្វីទៅជា Instance Message/Chat Server ?

Words
249
Reading
2 min
Listen
Play
9y

logo-openfire-1-e1474814470207.png

Instance Message បាននិងកំពុងពេញនិយមសម្រាប់អ្នកប្រើប្រាស់អីុនធឺណិតជំនាន់ក្រោយ ដូចជា Skype, Yahoo Messenger,Google Messenger, Facebook Messenger, Viber, Line, ជាដើម។ Instance Message: ប្រើប្រាស់ Extensible Messaging and Presence Protocol ដែលជា Protocol សម្រាប់ ទំនាក់ទំនង (XMPP) ឬហៅម្យ៉ាងទៀតថា (Jabber)។

Instance Message: វាខុសគ្នាពី Email ដោយសារវា Messenger មានលក្ខណះជា Real time ឆ្លើយឆ្លងគ្នាទៅវិញទៅមកទាន់សភាពការណ៍។ Email ត្រូវសរសេរជាអត្ថបទរួចផ្ញើចេញ រង់ចាំពេលទៅដល់ទើបអ្នកទទួលអាចមើលបាន។

ប៉ុន្មានជាង២០ឆ្នាំមុនការប្រើប្រាស់ Instance Message នៅក្នុងប្រទេសកម្ពុជាមិនសូវមានទេ ដោយសារអីុនធឺណិតមានតម្លៃថ្លៃ ម្យ៉ាងទៀតមិនទាន់មាន Smart phone នៅឡើយ។ SMS ដោយប្រើប្រាស់សេវាកម្មរបស់ ក្រុមហ៊ុនទូរស័ព្ទចល័ត។

បើក្រលេកមើលក្នុងទស្សវត្យចុងក្រោយនេះ ដោយសារបណ្តាញអីុនធឺណិតមានតម្លៃសមរម្យ ចំណែកឯSmart phone ថ្មីឺៗបានបង្កើតឡើងធ្វើអោយ Instance Message មានប្រជាប្រិយភាពនិងត្រូវបានប្រើប្រាស់ច្រើនជាង SMS ដោយប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនអីិនធឺណិត។ មនុស្សភាគច្រើនបានងាកមកប្រើប្រាស់អីុនធើណិតដើម្បីធ្វើជាមធ្យោបាយក្នុងការទំនាក់ទំនងគ្នា។

OpenFire ជាប្រភេទ Open Source Chat ដែលបង្កើតឡើងដោយប្រើប្រាស់ ស្តង់ដា Protocol រួមមួយគឺ XMMP និងប្រើប្រាស់JAVA ដើម្បីបង្កើតជា Graphic User Interface។

OpenFire អាចដោនឡូតយកមកប្រើប្រាស់បានមិនគិតថ្លៃនៅក្នុងតំណរនេះ OPEN FIRE
ចំពោះលីនុច CentOS 7 អាចដោនឡូតតាមតំណនេះៀOpenfire_Linuxឪ(http://www.igniterealtime.org/downloads/download-landing.jsp?file=openfire/openfire-4.0.3-1.i386.rpm) បន្ទាប់មក តម្លើងវានៅក្នុងលីនុច។
Openfire ត្រូវការ Library C ដើម្បីដំណើរការបាន ដូចនេះត្រូវតម្លើង Library C មុន។

yum install -y glibc.i686

openfire-install.png

នៅពេលតម្លើង openfire Server ជោគជ័យអាច Restart Service បាន។ systemctl restart openfire

ចូលទៅកាន់ http://server-name-or-ip-address:9090 ដើម្បីចូលទៅកាន់ Open Fire Server Admin Page។

រូបភាពខាងលើសម្រាប់ជ្រើសរើសភាសារ នៅពេល Setup Web Base ដំបូង

setup-web-base.png

រូបខាងក្រោមនេះជាការកំណត់ Database ដើម្បីអោយOpen Fire អាចរក្សារទុកនៅរាល់ Message របស់អ្នកប្រើប្រាស់នៅក្នុង Database ដោយសន្មតយក MySQL មកប្រើជាមួយ OpenFire។

open-fire-database.png

រូបភាពខាងក្រោមជាផ្ទាំងស្វាគមន៍នៅពេលតម្លើង Web Base បានជោគជ័យ (username: admin)

login-open-fire.png

រូបភាពខាងក្រោមសម្រាប់ អ្នកគ្រប់គ្រងងាយស្រួលគ្រប់គ្រង

welcome.png

Server: សម្រាប់កំនត់ពត៌មានរបស់ Instance Message Server ដូចជា Port Number, Database, Email សម្រាប់ទំនាក់ទំនងជាមួយអ្នកគ្រប់គ្រង ឬ ចង់ ភ្ជាប់ជាមួយ Server ផ្សេង ដូចជា VoIP Server ដើម្បីប្រើប្រាស់ Call Voice over Internet Protocol បាន។

Server Setting សម្រាប់ច្រកចេញចូលអោយ Client អាចភ្ជាប់បានទៅកាន់ អ្នកគ្រប់គ្រងអាចប្តូរច្រកបាន។

កំណត់ គោលនយោបាយសម្រាប់ Server ដូចជាអាចអោយ Client Register ដោយខ្លួនឯងបាន ឬ មានតែ អ្នកគ្រប់គ្រងអាចបង្កើតឈ្មោះអោយអ្នកប្រើប្រាស់ និងកំណត់ទំហំដែលអាចអោយអ្នកប្រើប្រាស់បញ្ជុនទិន្នន័យអោយគ្នាបាន។ Openfire អាចច្រោះយកពាក្យណាមិនសមរម្យមិនអោយបង្ហាញក្នុង ការជជែកកំសាន្តបាន។

Users and Group: សម្រាប់បង្កើត User និង Group សម្រាប់ជជែកគ្នាជាក្រុម ។ Group Chat អាចមានជា Private រវាងក្រុមមនុស្សតូច ឬ សាធារណះដែលនណាក៏អាចចូលរួមបាន (តែស្ថិតក្នុង Server តែមួយ)។

Session: Active Session សម្រាប់អោយអ្នកគ្រប់គ្រងដឹងថាតើមានមនុស្សប៉ុន្មាននាក់កំពុងជជែកគ្នា អាចដឹងថា មកតាមយះ public IP ណាមួយ។ Tool សម្រាប់អោយអ្នកគ្រប់គ្រងផ្ញើ Message ទៅមនុស្សទាំងអស់ក្នុងក្រុមបានលឿន

Plug in: ជាកន្លែងសម្រាប់ដោនឡូត Addons យកមកប្រើបន្ថែមដើម្បីអោយ OpenFire អាចដំណើរការជាមួយ Server ផ្សេងៗឬប្រើប្រាស់ជាមួយ Chrome App ។

រូបភាពខាងក្រោមនេះជាការបង្កើត user

createuser.png

ចំពោះ Client វិញប្រសិនបើប្រើប្រាស់ Computer អាចដោនឡូត Spark មកតម្លើងក្នុងកុំព្យូទ័រ នៅតំណរនេះ SPARK

spark.png

spark-1.png

ចំពោះ IOS វិញអាចដោនឡូត Monal Free XMPP

14470739_1172928106078648_592273641_n.jpg

14483397_1172928126078646_2000984352_n.jpg

ប្រភពដើម