របៀបបង្កើតតារាងនៅក្នុង HTML

Words
29
Reading
1 min
Listen
Play
9y

html (1).png

តារាងមានសារៈសំខាន់ណាស់ក្នុងការបែកចែកបង្ហាញព័ត៌មានអ្វីមួយ ដើម្បីងាយស្រួលយល់។ ក្នុងអត្ថបទនេះនឹងបង្ហាញពីរបៀបបង្កើតរាតាងនៅក្នុងអត្ថបទ HTML ។ ប្រសិនបើមិនទាន់សិក្សាពីមូលដ្ឋានគ្រឹៈរបស់ HTML សូមអាននៅទំព័រនេះជាមុន។

table1.png

<table> ប្រើសំរាប់បង្កើតតារាងនៅក្នុងអត្ថបទ HTML ដូចនៅបន្ទាត់ទី៩ ហើយបិទមកវិញនៅបន្ទាត់ទី១៩ ដែលមានន័យថាតារាងបញ្ចប់ត្រឹមនេះ។ <tr> សំរាប់កំណត់ចំនួនជួរពីលើចុះក្រោម ចំណែកឯ <td> ប្រើសំរាប់កំណត់ចំនួនជូរពីឆ្វេងមកស្តាំ។ <th> មានន័យដូច <td> ដែរតែ <th> ប្រើសំរាប់់តែចំណងជើងរបស់ជួរនីមួយៗ។

table2.png

របៀបបញ្ចូលជួរពីឆ្វេងទៅស្តាំ ឬពីលើចុះក្រោម

table3.png

ការបញ្ចូលជួរពីឆ្វេងទៅស្តាំត្រូវកំណត់ដោយ colspan ដូចនៅបន្ទាត់ទី១៤ ហើយការបញ្ចូលជួរពីលើចុះក្រោមត្រូវកំណត់ដោយ rowspan ដូចនៅបន្ទាត់ទី១៧។

table4.png

ប្រភពដើម

របៀបបង្កើតតារាងនៅក្នុង HTML | Ecency