Elastix សេរីភាពក្នុងការទំនាក់ទំនងច្រើនបែប

Words
131
Reading
1 min
Listen
Play
9y

elastix.png

Elastix ជាប្រភេទ Open Source Software ដែលកើតចេញពីធាតុផ្សំផ្សេងៗដូចជា លីនុច CentOS ព្រមទាំង Asterisk Voip, Mail Server, Instance Message, ជាដើម។

អ្នកអាចប្រើប្រាស់ Elastix ដើម្បីជួយសម្រួលការងារផ្សេងៗដូចជា Mail Server, VoIP, Instance Message, និង DNS Server ផ្សេងៗទៀត។ អ្នកអាចដោនឡូតចេញពីវេបសាយរបស់ Elastix មកប្រើប្រាស់បាន ដោយអ្នកអាចជ្រើសរើសយក 32bit/64bit តាមតម្រូវការ បន្ទាប់មកតម្លើងវាដូចជាតម្លើងលីនុច CentOS ដែរ។

បន្ទាប់ពីអ្នកបានតម្លើងរួចមកអ្នកអាចចូលទៅកាន់ IP Address របស់ Server ដោយប្រើប្រាស់ Web Browser

elastix (1).png

អ្នកអាចបង្កើត User ជាច្រើនសម្រាប់ប្រើប្រាស់និងបង្កើត Domain Name មួយដើម្បីអាចបង្កើត Email ភ្ជាប់ជាមួយ Domain នោះបានទៀតផង ដោយ User ម្នាក់ៗអាចមាន Agenda ផ្ទាល់ខ្លួនសម្រាប់កត់ត្រាពត៏មាន និង Address Book ជាដើម។ អ្នកអាចបង្កើតតែ Username មួយនិងប្រើប្រាស់បានគ្រប់ Services។

agenda.png

createaccount.png

sendemail.png

receivemail.png

អ្នកអាចប្រើប្រាស់ Feature របស់ Elastix បានដោយមិនគិតថ្លៃ ប្រសិនបើអ្នកមាន External Mail Server Relay SMTP អ្នកអាចភ្ជាប់ទៅកាន់ Server របស់អ្នកបានទៀតផង ព្រមទាំងមានកម្មវិធីទប់មេរោគរបស់ Mail Server នៅក្នុងនោះផងដែរ។

មិនតែប៉ុណ្ណោះអ្នកអាចចូលទៅក្នុង PBX Tab ដើម្បីបង្កើត SIP Account សម្រាប់ប្រើប្រាស់ធ្វើជា VoIP Server ដើម្បី Call ផងដែរ។

extensions.png

បន្ទាប់មកអ្នកអាចប្រើប្រាស់ Xlite សម្រាប់ធ្វើជា VoIP Client ដើម្បី Call ចេញនៅលើ Desktop PC និងប្រើប្រាស់ Zoiper នៅក្នុងទូរស័ព្ទដៃ។

sipclient.png

ពេលនេះអ្នកអាចឆែកមើលអំពី Billing System និង Report ផ្សេងៗបានរបស់ VoIP Server របស់អ្នកដោយចូលទៅកាន់ Report។

reportcall.png

billing-report.png

Elastix ទំនាក់ទំនងក្នុងដៃអ្នក ដែលមិនគិតថ្លៃ License និងងាយស្រួលប្រើប្រាស់ គ្រប់យ៉ាងនៅលើ Web Browser

network_traffice.png

ប្រភពដើម

Elastix សេរីភាពក្នុងការទំនាក់ទំនងច្រើនបែប | Ecency