រៀបចំរចនាដ្យាក្រាមសំរាប់ បង្កើតកម្មវិធី ជាមួយ Draw.io

Words
40
Reading
1 min
Listen
Play
9y

drawio.png

ការរៀបចំរចនារូបរាងខាងក្រៅរបស់កម្មវិធីកុំព្យូទ័រ ឬរចនាសម្ព័នទិន្នន័យ គឺជាកិច្ចការចាំបាច់មួយ មុននឹងចាប់ផ្តើមសរសេរកូដ។ ដ្យាក្រាមផ្សេងៗដូចជា Unified Modeling Language (UML) Entity Relation (ER) និង Flowchart ជាដើម ត្រូវបានគេប្រើសំរាប់រចនារូបរាងខាងក្រៅរបស់កម្មវិធីកុំព្យូទ័រ។

មានកម្មវិធីជាច្រើនដែលអាចប្រើជាជំនួយក្នុងការបង្កើតដ្យាក្រាម ក្នុងនោះកម្មវិធី Microsoft Visio គឺជាកម្មវិធីមួយដែលគេនិយមប្រើ។ ក៏ប៉ុន្តែកម្មវិធីទាំងនោះមានតំលៃថ្លៃ។ អត្ថបទនេះនឹងណែនាំកម្មវិធីមួយឈ្មោះ Draw.io ដែលអាចប្រើនៅលើ Browser ហើយមិនបាច់ចំណាយប្រាក់។ Draw.io មានមុខងារជាច្រើនដូចជា៖

១) បង្កើត UML, ER, Flowchart

umlflowchart.png

២) Mockup

mockup.png

៣) បណ្តាញ Network

networking.png

ប្រភពដើម

រៀបចំរចនាដ្យាក្រាមសំរាប់ បង្កើតកម្មវិធី ជាមួយ Draw.io | Ecency