របៀបភ្ជាប់ទៅកាន់ Database តាមរយៈ PDO ជាមួយនឹង PHP

Words
125
Reading
1 min
Listen
Play
9y

PHP-PDO.png

ដើម្បីប្រើ PDO បាន PHP របស់អ្នកត្រូវតែមាន version 5.0 ឡើងទៅ។ ខាងក្រោមនេះ Techfree នឹងបង្ហាញពីរបៀបភ្ជាប់ទៅកាន់ Database តាមរយៈ PDO ជាមួយនឹង PHP៖

១. ត្រូវបើក Web Server របស់អ្នក ឧទាហរណ៍ Warm , Xampp, Mamp(សម្រាប់ Mac OS)

xampp.png

២. បង្កើតឯកសារ PHP មួយ។ ឧទាហរណ៏ connection.php អ្នកត្រូវដឹងថា Hostname របស់អ្នកជាអ្វី? , ឈ្មោះ និងលេខសម្ងាត់សម្រាប់ចូលទៅកាន់ Database ជាអ្វី? ហើយចង់ភ្ជាប់ទៅកាន់ Database មួយណា?

មើលឧទាហរណ៍ខាងក្រោម៖

pdo-connection.png

  • $hostname =’localhost’; គឺជាឈ្មោះ hostname ។ localhost ជា hostname របស់ខ្ញុំ។

  • $username = ‘root’; គឺជាឈ្មោះដែលប្រើដើម្បីចូលទៅកាន់ Database phpmyadmin។ root ជាឈ្មោះសម្រាប់ចូលទៅកាន់Database របស់ខ្ញុំ។

  • $password = ”; password ស្មើទទេមានន័យថាមិនមានលេខសម្ងាត់។ ឧទាហរណ៏ បើ Database phpmyadmin របស់អ្នកមានលេខសម្ងាត់ 12345 អ្នកត្រូវសរសេរថា $password = ‘12345’;

  • $dbname = ‘techfree’; គឺជាឈ្មោះ Database ដែលអ្នកចង់ភ្ជាប់ទៅ។ techfree ជាឈ្មោះ Database របស់ខ្ញុំ។

នៅជួរទី៩នៃកូដ គឹជាកូដសម្រាប់ភ្ជាប់ទៅកាន់តាមរយៈ PDO class ទៅកាន់Database។

ចំណេែកឯកូដនៅជួរទី១០ មានន័យថាបោះ error របស់ PDO ទៅកាន់ Exception.

ជួរទី ១១ គឺសម្រាប់បង្ហាញនៅលើកម្មវិធីបើកវេបសាយ(Browser) នៅពេលដែលអ្នកភ្ជាប់ទៅកាន់ Database ជោគជ័យ។

ជួរទី ១៣ $dbh = null; គឹដើម្បីផ្តាច់ Connection វិញ។

ចូលទៅកាន់កម្មវិធីសម្រាប់បើកវេបសាយ(Browser) ហើយចូលទៅកាន់ទៅទីតាំងដែលអ្នកបានរក្សាទុក connection.php បើអ្នកឃើញលទ្ធផលដូចរូបខាងក្រោម មានន័យថាអ្នកអាចភ្ជាប់ទៅកាន់Databaseបានជោគជ័យ។

connected.png

ប្រភពដើម

របៀបភ្ជាប់ទៅកាន់ Database តាមរយៈ PDO ជាមួយនឹង PHP | Ecency