CSS Framework ល្បីៗ ដែលគេនិយមប្រើ នាពេលបច្ចុប្បន្ន

Words
69
Reading
1 min
Listen
Play
9y

foundation.png

CSS ត្រូវបានគេប្រើសំរាប់រចនាវេបសាយ អោយស្អាតល្អ មានភាពរស់រវើក និងជួយអោយវេបសាយអាចបង្ហាញនៅលើទាំងកុំព្យូទ័រ និងទូរស័ព្ធដៃ។ តែដើម្បីសរសេរ CSS អោយដំណើរការលើកម្មវិធីមើលវេបសាយ (Browser) ទាំងអស់គឺជារឿងលំបាក។ ដើម្បីជួយដោះស្រាយបញ្ហានេះ CSS Framework ជាច្រើនត្រូវបានគេបង្កើតឡើង។ អត្ថបទនេះនឹងលើកយក CSS Framework ល្បីៗចំនួនបី ដែលគេនិយមប្រើ នាពេលបច្ចុប្បន្ន។ CSS Framework ដែលនឹងលើកយកមកនិយាយនេះគឺអាចយកមកប្រើដោយមិនចាច់បង់ប្រាក់អ្វីទេ។

១) Bootstrap

គឺជាគំរោងកូដបើកទូលាយដែលបង្កើតដោយ Twitter នៅពាក់កណ្តាលឆ្នាំ ២០១០។ បច្ចុប្បន្ន CSS Framework មួយនេះត្រូវបានគេនិយមប្រើសំរាប់ជាជំនូយក្នុងរចនានៅពេលបង្កើតគំរោងកម្មវិធីវេបសាយផ្សេងៗ។

bootstrap.png

២) Foundation

CSS Framework នេះបង្កើតដោយក្រុមហ៊ុន Zurb ។ ជាទូទៅ Foundation មានមុខងារប្រហាក់ប្រហែលនឹង Bootstrap ដែរ តែ Foundation បានបែកចែកការរចនារបស់ខ្លួនជាបីផ្នែកដាច់ពីគ្នា៖ ទី១សំរាប់បង្កើតវេបសាយ ទី២សំរាប់បង្កើតអុីម៉ែល ទី៣សំរាប់បង្កើតកម្មវិធីទូរស័ព្ទដៃ។ Foundation មិនអាចប្រើជាមួយ IE8 បានទេ។

foundation (1).png

៣) Materialize

គោលបំណងគឺដូច CSS Framework ទាំងពីរខាងលើ តែការចនាគឺយោលទៅតាមបែបបទរចនារបស់ Material design ដែលបង្កើតដោយក្រុមហ៊ុន Google។

ប្រភពដើម

CSS Framework ល្បីៗ ដែលគេនិយមប្រើ នាពេលបច្ចុប្បន្ន | Ecency