Command ដែល​​គេ​​និយម​​ប្រើ​​នៅ​លើ​​ប្រព័ន្ធ​​ប្រតិបត្តិការ​ Linux (វគ្គ១)

Words
117
Reading
1 min
Listen
Play
9y

linuxcommand.png

ខាងក្រោមគឺជា Command មួយចំនួនដែលគេនិយមប្រើនៅលើប្រព័ន្ធប្រតិបត្តិការ Linux៖

  1. ls ប្រើសំរាប់បង្ហាញឯកសារ (File) និង ថតផ្ទុកឯកសារ (Folder)
    មានជំរើសជាច្រើន (Options) ដែលអាចប្រើជាមួយ Command នេះបានដូចជា ls -l (បង្ហាញទាំងអស់) ls -lh (បង្ហាញជាមួយទំហំឯកសារ) ls –color=auto (បង្ហាញជាមួយពណ៌) ជាដើម។

  2. cp ប្រើសំរាប់ចំលងឯកសារ (File) ពីកន្លែងមួយទៅកន្លែងមួយទៀត
    ឧទាហរណ៍៖ cp file1 file2។

  3. mv ប្រើសំរាប់ផ្ទេរឯកសារ (File) ពីកន្លែងមួយទៅកន្លែងមួយទៀត
    ឧទាហរណ៍៖ mv file1 file2។

  4. tar ប្រើសំរាប់បង្រួមនិងពង្រីកឯកសារ (File)
    tar cvf archive_name.tar dirname ប្រើសំរាប់បង្រួមឯកសារទាំងអស់នៅក្នុងថតឯកសារ dirname ដោយរក្សាទុកឈ្មោះជា archive_name.tar និង tar xvf archive_name.tar ប្រើពង្រីកឯកសារដែល បានបង្រួមមកសភាពដើមវិញ។

  5. pwd ប្រើសំរាប់បង្ហាញទីតាំងដែលកំពុងស្ថិតនៅបច្ចុប្បន្ន
    ឧទាហរណ៍៖ pwd។

  6. cd ប្រើសំរាប់ផ្លាស់ប្តូរទីតាំងពីកន្លែងមួយទៅកន្លែងមួយទៀត
    ឧទាហរណ៍៖ cd /home។

  7. free ប្រើសំរាប់បង្ហាញពីស្ថានភាពប្រើប្រាស់ Memory
    ឧទាហរណ៍៖ free។

  8. top ប្រើសំរាប់បង្ហាញពីស្ថានភាពកម្មវិធីដែលកំពុងដំណើរការកំរិតខ្ពស់
    ឧទាហរណ៍៖ top។

  9. ps ប្រើសំរាប់បង្ហាញពីស្ថានភាពកម្មវិធីដែលកំពុងដំណើរការ
    ឧទាហរណ៍៖ ps -ef | more។

  10. df ប្រើសំរាប់បង្ហាញពីស្ថានភាពរបស់ Disk
    ឧទាហរណ៍៖ df -h។

  11. rm ប្រើសំរាប់លុបឯកសារ
    ឧទាហរណ៍៖ rm file1។

  12. kill ប្រើសំរាប់បិទកម្មវិធីដែលកំពុងដំណើរការណាមួយ
    ឧទាហរណ៍៖ kill -9 3245 ដែល 3245 គឺជា PID។ PID អាចរកបានតាមរយៈ top ឬ ps Command។

  13. wget ប្រើសំរាប់ទាញយកឯកសារ (File)
    ឧទាហរណ៍៖ wget URL។

ប្រភពដើម

Command ដែល​​គេ​​និយម​​ប្រើ​​នៅ​លើ​​ប្រព័ន្ធ​​ប្រតិបត្តិការ​ Linux ... | Ecency