ស្វែងយល់ពី Ansible

Words
154
Reading
1 min
Listen
Play
9y

inventory_ansible.png

Ansible ត្រូវបានគេប្រើប្រាស់ដើម្បីធ្វើជា គំរូសម្រាប់ធ្វើការងារច្រើនក្នុងពេលតែមួយ ឧទាហរណ៏ដូចជាចង់ Ping ឬ មើលពីស្ថានភាព Server ផ្សេងៗក្នុងពេលតែមួយ។

ថ្ងៃនេះ Techfree និងលើកយកការប្រើប្រាស់ Ansible មួយមកប្រើប្រាស់ដើម្បី Automate ទៅលើ Server ពីផ្សេងគ្នាដូចគ្នា ដែលអ្នកត្រូវមានលីនុច Server ចំនួន៣ ដែល Server ទី១ ជា Ansible Controller និង Server ទី២ ទី ៣ជា Node ដែលយើត្រូវគ្រប់គ្រងនិងបញ្ជាពី Controller ទៅក្នុងពេលតែមួយ។ Ansible អាចយកទៅប្រើប្រាស់ធ្វើជា Controller Ansible ប្រើប្រាស់ ssh protocol ដើម្បី check ទៅលើ Server ផ្សេងៗ ដើម្បីអាចប្រើប្រាស់ Command ផ្សេងៗនៅលើ Server ផ្សេងៗ។ សន្មត់ថា Server ទី១មាន IP Address 10.0.2.15 និង Server ទី២ មាន IP Address: 10.0.0.5 ។

សម្រាប់ Server ទាំង២នោះអ្នកមិនចាំបាច់ធ្វើអ្វីនោះទេ អ្វីដែលអ្នកត្រូវធ្វើគឺនៅលើតែ Controller មួយបានហើយ

ដំបូងអ្នកត្រូវតម្លើង Ansible Controller នៅលើ Controller Server

yum  install epel-release -y
yum  -y install ansible

បន្ទាប់មកទៀតចូលទៅបង្កើត RSA key នៅលើ Controller Server រួចហើយ Copy Key ទាំងនោះយកទៅដាក់លើ Node ទាំង២ដែលមាន IP: 10.0.2.15 និង Server IP: 10.0.2.5 ដោយប្រើប្រាស់ Command ដូចខាងក្រោមនេះ

ansible_controller.png

ខាងក្រោមនេះជាការ Copy ssh key ទៅកាន់ Server ទាំង២

ansible_2.png

បន្ទាប់ពីអ្នកបាន Copy SSH key ទៅកាន់ Server ទាំង២រួចហើយអ្នកអាច Remote ទៅកាន់ Server ទាំង២នោះបានដោយមិនត្រូវការប្រើប្រាស់ password របស់ Server ទាំង២នោះទៀតទេ។

ansible_3.png

ពេលនេះអ្នកអាច ចូលទៅកែ file /etc/ansible/hosts ដូចខាងក្រោមនេះ

ansible_4.png

ចុងក្រោយអ្នកអាចប្រើប្រាស់ Command ដើម្បីមើលពត៏មានរបស់ Server ទាំង២ក្នុងពេលតែមួយបានហើយ

ansible_5.png

Ansible មានមុខងារផ្សេងៗជាច្រើនទៀតដូចជា តម្លើង Application Server ច្រើនក្នុងពេលតែមួយទៅកាន់ Server រាប់រយដូចៗគ្នា។

ប្រសិនបើអ្នកចង់បាន GUI Mode និងធ្វើការងារបានច្រើនមុខទៀតអ្នកអាចទិញ License ប្រើប្រាស់បាន តែប្រសិនបើអ្នកប្រើប្រាស់ Open Source អ្នកត្រូវសរសេរ edit file ច្រើន។

ប្រភពដើម