ផ្សារភាគហ៊ុននៃប្រទេសថៃ (SET) បានបើកដំណើរការជាផ្លូវការនូវវេទិការមហាប្រពិត្តិការណ៍អំពី Blockchain សម្រាប់ការចាប់ផ្ដើមអាជីវកម្មនៅក្នុងប្រទេស។ ឈ្មោះថា LiVE ទីផ្សារនាំក្រុមមនុស្សកុះករដែលមិនធ្លាប់មានពីមុនមករបស់ SET ត្រូវបានបង្កើតឡើងតាម Blockchain ដែលជួយដល់អាជីវកម្មក្មេងខ្ចី និងសហគ្រាសតូចៗ អាចទទួលបានដើមទុនពីការបណ្តាក់ទុន និងការវិនិយោគតាមស្ថាប័នដោយផ្ទាល់ ឬ តាមរយៈជំនួញដៃគូ។
យោងតាមសេចក្តីប្រកាសរបស់ SET មានក្រុមហ៊ុនចំនួន8 មកពីស្ថាប័នរដ្ឋ និងឯកជនបានចូលរួមក្នុងវេទិការនេះជាមួយនឹងក្រុមហ៊ុនចំនួន 50 ទៀតដែលបានចូលរួមក្នុងវេទិការផ្តល់ជំនួយដោយប្រើ
យោងតាមរាយការណ៍របស់ CCN បានចេញផ្សាយថា នឹងមានការអនុម័តទីផ្សារBlockchainតាមបទបញ្ជារបស់អនុរដ្ឋមន្ត្រីថៃ លោក Somkid Jatusripitak ដែលជំរុញឲ្យ SET បង្កើតផ្សារហ៊ុនថ្មីមួយសម្រាប់ការធ្វើអាជីវកម្មក្នុងប្រទេស ដើម្បីដំណើរការប្រតិបត្តិការហិរញ្ញវត្ថុ។ សេចក្តីថ្លែងការណ៍បាននិយាយថាវេទិកា “LiVE” ត្រូវបានបង្កើតឡើងដោយការប្រើប្រាស់បច្ចេកវិទ្យា Blockchain ជាហេដ្ឋារចនាសម្ព័ន្ធសម្រាប់ក្រុមហ៊ុនដែលចូលរួមក្នុងការពង្រីក និងភ្ជាប់ទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តនាពេលអនាគត។ ដើម្បីចូលរួមក្នុងវេទិកានេះបាន ក្រុមហ៊ុននានាត្រូវចុះបញ្ជីនៅក្នុងប្រទេសថៃ ហើយត្រូវមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាអ្នកវិនិយោគ ដែលត្រូវមានប្រាក់ចំណូលប្រចាំឆ្នាំច្រើនជាង 4 លានបាត (125,000 USD) ឬ មានទ្រព្យសម្បត្តិរួមបញ្ចូលគ្នាដែលមានតម្លៃច្រើនជាង 50 លានបាត (1,5 លានដុល្លារអាមេរិក)។
អគ្គនាយករបស់SET លោក Kesara Manchusree បានបន្ថែមថា:
វេទិកា “LiVE” នឹងក្លាយជាយន្តការសំខាន់មួយ ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃ ជាពិសេសជួយដល់ការចាប់ផ្តើមអាជីវកម្ម និងសហគ្រាសធុនតូច និងមធ្យម ដើម្បីទទួលបានដើមទុនបន្ថែមតាមរយៈការប្រមូលមូលនិធិ។ ក្រុមហ៊ុនអាចប្រើប្រាស់ LiVE ដើម្បីផ្សព្វផ្សាយទៅកាន់អតិថិជនគោលដៅបានធំទូលាយ ក្នុងខណៈពេលនៃការប្រើប្រាស់ភាពជាដៃគូ ដើម្បីពង្រីក អតិថិជនរបស់ខ្លួន។