This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

អ៊ីស្លង់ ក្លាយជា​ប្រទេស​មាន​ប្រជា​ជន​តិច​ជាងគេ ឡើង​លេង​ World Cup 2018

Words
49
Reading
1 min
9y
Listen to this post
~1 min


(បាល់ទាត់)៖ អ៊ីស្លង់ បានក្រសោបឱកាសចូលរួមព្រឹត្តិការណ៍ FIFA World Cup លើកដំបូង ក្រោយផ្ដួលកូសូវ៉ូ ដោយលទ្ធផល ២ទល់នឹង០ និង បញ្ចប់នៅកំពូលតារាងវគ្គជម្រុះប្រចាំពូល I។

ដូច្នេះក្រុមដែលទម្លាក់អង់គ្លេស នៅវគ្គ១៦ក្រុម Euro 2016 ក្លាយជាប្រទេសមានប្រជាជនតិចជាងគេបានចូលរួមព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនៅរុស្ស៊ី ឆ្នាំក្រោយ ពោលពួកគេមានប្រជាជនត្រឹម៣៣៥,០០០នាក់ប៉ុណ្ណោះ។

ដោយឡែក ជ័យជម្នះ២ទល់នឹង០ នេះរកបានដោយ Gylfi Sigurdsson របស់ Everton និង Johann Gudmunsson មកពី Burnley។

ឆ្លងកាត់ការប្រកួត១០ អ៊ីស្លង់ឈ្នះ៧ ស្មើ១ និង ចាញ់២ ខណៈក្រូអាតត្រូវឆ្លងកាត់វគ្គ play-off បន្តទៀត៕
<figure>
</figure>
Source www.khmertalking.com


Posted from my blog with SteemPress : http://khmernewsshare.com/archives/3613

អ៊ីស្លង់ ក្លាយជា​ប្រទេស​មាន​ប្រជា​ជន​តិច​ជាងគេ ឡើង​លេង​ World Cup 2... | Ecency