ពែរូ ជាក្រុមចុងក្រោយគេ ដែលឈ្នះកៅអីទៅ World Cup 2018 ក្រោយទម្លាក់ណូវ៉េហ្សេឡង់ ២-០
(ពែរូ)៖ ក្រុមបាល់ទាត់ជម្រើសជាតិពែរូ បានឈ្នះកៅអីមួយ ដើម្បីទៅលេងនៅក្នុងព្រឹត្តិការណ៍ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី បន្ទាប់ពីទម្លាក់គូប្រជែងណូវ៉េហ្សេឡង់ ២-០ ក្នុងជើងទី២ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកានេះ។
ការប្រកួតអន្តរទ្វីបចុងក្រោយគេត្រូវបានបញ្ចប់ជាផ្លូវការហើយ ក្រោយវគ្គជម្រុះតាមតំបន់បិទបញ្ចប់ដូចគ្នា ដោយកៅអី ចុងក្រោយត្រូវបានទៅពែរូ ដែលជាក្រុមទី៥ ចេញមកពីតំបន់អាមេរិកឡាទីន (អាមេរិកខាងត្បូង COMMEBOL) ក្រៅពីប្រេស៊ីល អ៊ុយរូហ្គាយ កូឡុំប៊ី អាហ្សង់ទីន សុទ្ធតែបានទៅរុស្ស៊ីដូចគ្នា។
ដូច្នេះក្រុមខ្លាំងប្រចាំទ្វីបអូសេអានី OFC ណូវ៉េហ្សេឡង់បន្តខកខានក្នុង World Cup ឆ្នាំក្រោយដដែល ក្រោយមិនបាន ទៅ World Cup 2014 នៅប្រទេសប្រេស៊ីល ក្រោយរបូតគ្រាប់ទី១ នៅនាទីទី២៨ និងគ្រាប់ទី២ នៅនាទីទី៦៥ នៃវគ្គទី ២នោះ។
សូមបញ្ជាក់ផងដែរ ការប្រកួតវគ្គចែកពូល ៣២ក្រុមចុងក្រោយនឹងចាប់ផ្តើមនៅថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ដោយមានរុស្ស៊ីធ្វើម្ចាស់ផ្ទះលើកទី១ជាប្រវត្តិសាស្រ្ត ក្រោយពេលវគ្គចែកពូលនឹងចាប់ផ្តើមនៅខែធ្នូខាងមុខ។
ក្រុមទាំង៣២ប្រទេសរួមមាន ៥ក្រុមចេញពីទ្វីបអាស៊ីរួមមាន ជប៉ុន កូរ៉េខាងត្បូង អ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត និងអូស្រ្តាលី និង ៥ក្រុមចេញពីអាមេរិកខាងត្បូងមាន ប្រេស៊ីល អាហ្សង់ទីន កូឡុំប៊ី អ៊ុយរូហ្គាយ និងពែរូ និង៣ក្រុមចេញពីតំបន់អាមេរិក ខាងជើងរួមមាន ម៉ិចស៊ិក កូស្តារីកា និងប៉ាណាម៉ា ជាមួយនឹង៥ក្រុមចេញពីទ្វីបអាហ្រ្វិកមាន អេហ្ស៊ីប សេនេហ្គាល់ ម៉ារ៉ុក ទុយនេស៊ី និងនីហ្សេរីយ៉ា និង១៤ក្រុមនៅអឺរ៉ុបមាន បារាំង អង់គ្លេស ព័រទុយហ្គាល់ អេស្ប៉ាញ ស៊ែប៊ី អ៊ីស្លង់ ក្រូអាត ស្វីស ស៊ុយអែត ដាយណឺម៉ាក ប៉ូឡូញ ប៊ែលហ្ស៊ិក ក្រុមការពារតំណែងជើងឯកអាល្លឹម៉ង់ និងម្ចាស់ផ្ទះរុស្ស៊ី៕
<figure>
</figure>
<figure>
</figure>
<figure>
<figcaption>កីឡាករពែរូ (ក្រហម) កាលជួបគ្នាជើងទី១ លទ្ធផល ០-០</figcaption></figure>
Posted from my blog with SteemPress : http://khmernewsshare.com/archives/6609