ប្រទេសអ៊ីស្លង់ និងប៉ាណាម៉ា ស្ថិតក្នុងចំណោមប្រទេសទាំង៣២ ដែលមានឱកាសបានទៅ World Cup ឆ្នាំ២០១៨ នាប្រទេសរុស្សី ហើយនេះក៏ជាលើកដំបូងដែលប្រទេសទាំង២អាចបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ពិភពលោកដ៏ធំមួយនេះ។
<figure>
<figcaption>អ៊ីស្លង់</figcaption></figure>
អ៊ីស្លង់
ប្រជាជនអ៊ីស្លង់ពិតរំភើប គ្មានអ្វីប្រៀបបាន បន្ទាប់ពីក្រុមជម្រើសរបស់ខ្លួនប្រឹងប្រែងរហូតបានទៅ World Cup។ ក្នុងការជម្រុះក្នុងតំបន់ ប្រទេសដែលមានប្រជាជនតិចមួយនេះបានស្ថិតនៅពូល Iជាមួយប្រទេសខ្លាំងៗជាច្រើនដូចជា ក្រូអាត ទូរគី និងអ៊ុយក្រែន។ មិនបោះបង់ក្ដីសង្ឃឹមអ៊ីស្លង់តស៊ូដល់ប្រកួតចុងក្រោយ ពោល១០ប្រកួត ឈ្នះ ៧ ស្មើ ១និងចាញ់១ មាន២២ពិន្ទុ ឈរលេខ១ នាំមុខក្រុមលេខ២ក្រូអាត២ប៉ុណ្ណោះ។ នៅវគ្កជម្រុះនៅតំបន់អឺរ៉ុប ប្រទេសលេខ១ក្នុងពូលមានសំបុត្រទៅ World Cup ដោយស្វ័យប្រវត្តិ។
<figure>
<figcaption>ប៉ាណាម៉ា</figcaption></figure>
ចំណែកប៉ាណាម៉ាដែលស្ថិតនៅតំបន់ CONCACAF ក៏ប្រឹងស្ទើរតែអស់ខ្យល់ដែរ។ នៅតំបន់នេះគេឲ្យ៣កៅអីកន្លះ សម្រាប់ទៅ World Cup។ ជុំចុងក្រោយមាន៦ប្រទេសត្រូវប្រកួតប្រជែងគ្នា ហើយត្រូវលេង១០ប្រកួត ប្រទេសលេខ១ដល់លេខ៣បានទៅស្វ័យប្រវត្តិ ឯលេខ៤ត្រូវ Play-Off ឆ្លងទ្វីប។ ឆ្លងកាត់ការប្រកួតទាំងអស់ ប៉ាណាម៉ាមានសំណាងស្ថិតនៅលេខ៣ក្នុងតារាង ធ្វើឲ្យពួកគេមានឱកាសទៅ World Cup ជាលើកដំបូង៕
Posted from my blog with SteemPress : http://khmernewsshare.com/archives/6585