This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

ទស្សនៈ​អាជីវកម្ម​មួយ ដែល​ជួយ​​ឲ្យ​លោក​ ​​Wang Jianlin ​​​ក្លាយ​អ្នក​​មាន​​ផុតលេខ​នៅ​ចិន

Words
53
Reading
1 min
9y
Listen to this post
~1 min


ជា​អគ្គនាយក​ប្រធាន​របស់​ក្រុមហ៊ុន​សហពាណិជ្ជកម្ម​លំដាប់​ពិភពលោក​និង​ធំ​ជាង​គេ​បង្អស់​របស់​ចិន​ដែល​មាន​ឈ្មោះ​ថា Dalian Wanda Group មហាសេដ្ឋី Wang Jianlin បាន​ក្ដោបក្ដាប់​ទ្រព្យសម្បត្តិ​ចំនួន​៣០.៨​ពាន់​លាន​ដុល្លារ នេះ​បើ​យោង​តាម​របាយការណ៍​ពី​ទស្សនាវដ្ដី Forbes ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​ថ្មីៗ​នេះ។ តើ​ទស្សនគតិ​បែប​ណា​ដែល​មហាសេដ្ឋី​ចិន​រូប​នេះ​បាន​ប្រកាន់​ខ្ជាប់ ដែល​នាំ​ឲ្យ​គាត់​អាច​កសាង​ចក្រភព​ដ៏​ជោគជ័យ​ធំ​មួយ​ដូច្នេះ​បាន ?

មាន​វ័យ​៦៣​ឆ្នាំ លោក Wang ធ្លាប់​មាន​ប្រវត្តិ​ក្នុង​វ័យ​កុមារភាព​បម្រើ​ការ​ជា​ទាហាន​ក្នុង​សម័យ​ចិន​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​មេដឹកនាំ​ម៉ៅ សេទុង។ គាត់​បាន​លើកឡើង​នៅ​ក្នុង​សៀវភៅ​របស់​គាត់​ដែល​មាន​ចំណងជើង​ថា “The Wanda Way” ថា​ការ​ហ្វឹកហាត់​ដ៏​តឹងរ៉ឹង​នៅ​ក្នុង​ទាហាន បាន​ហាត់​ពត់​លត់​ដំ​អត្តចរិត​របស់​គាត់​ឲ្យ​ក្រាញ​តស៊ូ​មិន​ងាយ​នឹង​បោះបង់​ងាយៗ។

គាត់​ចាប់ផ្ដើម​ជាមួយ​ប្រាក់​ប្រមាណ​១៣​ម៉ឺន​ដុល្លារ ដើម្បី​អាច​កសាង Dalian Wanda Group ក្លាយ​មក​ជា​ចក្រភព​ដែល​មាន​ឥទ្ធិពល​បំផុត​និង​មាន​គ្រឹះ​ដ៏​រឹងមាំ​មិន​ងាយ​នឹង​បំបាក់​បាន​ដូច​ពេល​បច្ចុប្បន្ន​នេះ។ ក្រុមហ៊ុន​សហពាណិជ្ជកម្ម​លំដាប់​ពិភពលោក​នេះ​គឺជា​ផ្នែក​៣​ធំៗ​ដែល​មាន​ទាំង​ផ្នែក​ពាណិជ្ជកម្ម​អចលនទ្រព្យ ឧស្សាហកម្ម​វប្បធម៌ និង​ផ្នែក​ហិរញ្ញវត្ថុ។ ក្នុង​ឆ្នាំ​២០១៦ គាត់​ត្រូវ​បាន​ទស្សនាវដ្ដី Forbes ចាត់​ចូល​ជា​បុគ្គល​ដែល​មាន​ទ្រព្យ​ច្រើន​ជាង​គេ​បំផុត​របស់​ទ្វីប​អាស៊ី​ជាមួយ​នឹង​ទ្រព្យសម្បត្តិ​ចំនួន​២៨.៧​លាន​ដុល្លារ និង​ស្ថិត​នៅ​លំដាប់​ទី​១៨​របស់​ពិភពលោក​ប្រចាំ​ឆ្នាំ​២០១៧​នេះ។

គាត់​តែងតែ​និយាយ​ថា៖ «កុំ​ចាប់ផ្ដើម​អាជីវកម្ម​ដោយ​គ្រាន់តែ​ចង់​បង្កើត​លុយ។ តែ​ចូរ​ចាប់ផ្ដើម​អាជីវកម្ម​ដើម្បី​បង្កើត​ការ​ផ្លាស់ប្ដូរ។ អាជីវកម្ម​ដែល​បង្កើត​ឡើង​ដើម្បី​តែ​ចង់​បាន​លុយ គឺជា​អាជីវកម្ម​ដ៏​អន់​បំផុត។ រាល់​អាជីវកម្ម​ទាំងអស់​គួរតែ​មាន​គោលដៅ​គិតគូរ​ពី​ដង្ហើម​ជីវិត​យូរ​អង្វែង​របស់​វា»៕

Source www.bizkhmer.com



Posted from my blog with SteemPress : http://khmernewsshare.com/archives/3406
ទស្សនៈ​អាជីវកម្ម​មួយ ដែល​ជួយ​​ឲ្យ​លោក​ ​​Wang Jianlin ​​​ក្លាយ​អ្នក... | Ecency