សួនកម្សាន្តខ្នាតយក្ស East Valley of Science and Fantasy ដែលមានទីតាំងនៅក្នុងទីក្រុង Guiyang ប្រទេសចិន នឹងបើកដំណើរការជាផ្លូវការនាខែធ្នូ ២០១៧ នេះ ហើយមានការបញ្ចូលនូវបច្ចេកវិទ្យា VR នៅទីកន្លែងកម្សាន្ត, រោងភាពយន្ត, ភោជនីយដ្ឋាន និងតំបន់សម្រាប់កុមារ។
<figure>
</figure>
រូបភាពមួយសន្លឹកនៃឧទ្យានដ៏ធំមួយនេះ បានលេចចេញលើបណ្ដាញអ៊ីនធឺណិតកាលពីប៉ុន្មានសប្ដាហ៍កន្លងទៅ ដោយបង្ហាញពីរូបចម្លាក់ Mecha មានកម្ពស់ប្រហែល ១៧៤ ហ្វីត ឬប្រមាណជាង ៥០ ម៉ែត្រ និងគ្រោងអគារជាច្រើនដែលមានរូបរាងប្លែកៗខុសពីគ្នា។ ទិដ្ឋភាពជាច្រើនខាងក្នុងសួនបើអ្នកមើលដោយប្រើភ្នែកធម្មតា នោះអាចនឹងមិនចាប់អារម្មណ៍ខ្លាំង ប៉ុន្តែបើប្រើវ៉ែនតា VR អ្នកនឹងឃើញរឿងដ៏អស្ចារ្យផុសចេញមកឡើង។ តាមសេចក្ដីរាយការណ៍តម្លៃសាងសង់របស់វា ចំណាយអស់ប្រមាណ ១,៥ ប៊ីលានដុល្លារអាមេរិក ។
<figure>
</figure>
យោងតាមកាសែត Shanghaiist ពួកគេមិនទាន់អាចបង្ហើបពីតម្លៃចូលទស្សនាបាននៅឡើយ ប៉ុន្តែរាល់អតិថិជនអ្នកទស្សនាទាំងអស់ នឹងទទួលបានឧបករណ៍ VR ម្នាក់មួយ ដែលពួកគេអាចមើលឃើញពីពិភពខាងក្រៅ ជួបជាមួយបិសាច និងការជិះ Roller Coaster ជាដើម៕
Posted from my blog with SteemPress : http://khmernewsshare.com/archives/6642