This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

Volvo ​នឹង​ផលិត​រថយន្ត​បើកបរ​ដោយ​ខ្លួន​ឯង​រាប់​ម៉ឺន​គ្រឿង​ឱ្យ​ Uber ​នៅ​ឆ្នាំ​ ២០១៩ ​ខាង​មុខ​

Words
66
Reading
1 min
9y
Listen to this post
~1 min


ក្រុមហ៊ុន​ផលិត​រថយន្ត​ស៊ុយអែត​ Volvo ​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា​ខ្លួន​នឹង​ផ្គត់​ផ្គង់​ Uber ​នូវ​រថយន្ត​បើកបរ​ដោយ​ខ្លួន​ឯង​នៅ​ឆ្នាំ​ ២០១៩ ​និង​ ២០២១ ​ខាង​មុខ​។
<figure>
<figcaption>Uber ដែល​នឹង​​បំពាក់​លើ​រថយន្ត​បើកបរ​ខ្លួន​ឯង​</figcaption></figure>
Volvo ​ដែល​បច្ចុប្បន្ន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​រថយន្ត​ចិន​ Geely ​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ខ្លួន​បាន​ចុះ​កិច្ច​ព្រមព្រៀង​មួយ​ដើម្បី​ផលិត​រថយន្ត​បើកបរ​ស្វ័យ​ប្រវត្តិ​ ចំនួន​ ២៤ ០០០ ​គ្រឿង ​ទៅ​ឱ្យ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​អាមេរិក​ Uber ។ ដោយឡែក​ Uber ​នឹង​បន្ថែម​ប្រព័ន្ធ​សូហ្វវែ​របស់​ខ្លួន​ដើម្បី​ភ្ជាប់​រថយន្ត​ទៅ​នឹង​ការ​បើកបរ​ដោយ​គ្មាន​អ្នក​កាន់​ដៃ​ចង្កូត​។

ក្រុមហ៊ុន​ Volvo ​និង​ក្រុមហ៊ុន​ Uber ​សុទ្ធ​តែ​មិន​បាន​បង្ហាញ​ពី​តម្លៃ​នៃ​កិច្ច​ព្រមព្រៀង​លើ​ការ​ផលិត​រថយន្ត​នោះ​ទេ​តែ​ផ្អែក​លើ​បញ្ជី​តម្លៃ​រថយន្ត​កិច្ច​ព្រមព្រៀង​អាច​មាន​តម្លៃ​ច្រើន​ជាង​ ១ ​ប៊ីលាន​ដុល្លារ​ ឯណោះ​។ នាយក​ប្រតិបត្តិ​របស់​ Volvo លោក​ Hakan Samuelsson ​ប្រាប់​ការសែត​ស៊ុយអែត​ Dagens Industri ​ថា​ កិច្ច​ព្រមព្រៀង​នេះ​បើក​ផ្លូវ​ឱ្យ​មាន​ផ្នែក​អាជីវកម្ម​ថ្មី​សម្រាប់​ពួកយើង​។

ជាង​នេះ​ទៀត​ ក្រុម​វិស្វករ​របស់​ Volvo ​កំពុង​ធ្វើ​ការ​យ៉ាង​មាមាញឹក​ជាមួយ​ក្រុម​វិស្វករ​មក​ពី​ Uber ​ដើម្បី​ផលិត​រថយន្ត​ប្រភេទ​ suv ​ប្រណីត​ម៉ូដែល​ XC90 ផង​ដែរ​៕
<figure>
<figcaption>ក្រុមហ៊ុន​ Volvo</figcaption></figure>
<figure>
<figcaption>រូបភាព៖ Reuters</figcaption></figure>
Source news.sabay.com.kh


Posted from my blog with SteemPress : http://khmernewsshare.com/archives/7033

Volvo ​នឹង​ផលិត​រថយន្ត​បើកបរ​ដោយ​ខ្លួន​ឯង​រាប់​ម៉ឺន​គ្រឿង​ឱ្យ​ Uber... | Ecency