This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

ល្ងាច​នេះ​ U19 កម្ពុជា​ ប៉ះ​ U19 ចិន​​ដែល​មាន​កីឡាករ​លេង​លីគ​កំពូល​ចិន​

Words
123
Reading
1 min
9y
Listen to this post
~1 min


ក្រុម​បាល់ទាត់​កម្ពុជា​អាយុ​ក្រោម​១៩​ឆ្នាំ​ត្រូវ​តទល់​នឹង​ក្រុម​ខ្លាំង​យុវជន​ចិន​អាយុ​ក្រោម​១៩​ឆ្នាំ​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៤​ តុលា​នេះ​នៅ​ពហុកីឡដ្ឋាន​ជាតិ​សម្រាប់​វគ្គ​សន្សំ​ពិន្ទុ​ពូល​​ G ​ពាន​ AFC U19 Championship ​​នៅ​កម្ពុជា។

​ លោក Inoue Kazunori ​​U19 កម្ពុជា
<figure>
</figure>
​ច្បាស់​ជា​ការ​ប្រកួត​ដ៏​តឹង​តែង​សម្រាប់​ក្រុម​យុវជន​កម្ពុជា​ដែល​ប៉ះ​ក្រុម​ខ្លាំង​នៅ​តំបន់​អាស៊ី​ ប៉ុន្តែ​ក៏​មិន​បណ្តោយ​ឲ្យ​​ក្រុម​ខ្លាំង​ក្រឡុក​តាម​ចិត្ត​ឡើយ។ លោក Inoue Kazunori ​​​គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​​ U19 កម្ពុជា​​​បាន​និយាយ​ថា មុន​ការ​ប្រកួត​នេះ​មក​ដល់​ ក្រុម​របស់​លោក​បាន​​អភិវឌ្ឍ​ច្រើន ​ជា​ពិសេស​ផ្នែក​បច្ចេកទេស​ និង​ស្មារតី​​ដែល​​ជា​កត្តា​ដ៏​សំខាន់​ក្រុម​ទាំង​មូល។ លោក​សង្ឃឹម​ថា កម្ពុជា​នឹង​ធ្វើ​បាន​ល្អ។

លោក​ Jia Xiuquan គ្រូ​ U19 ចិន
<figure>
</figure>
លោក​ Jia Xiuquan គ្រូ​បង្វឹក​យុវជន​ជម្រើស​ជាតិ​​ចិន​អាយុ​ក្រោម​១៩​ឆ្នាំ​បាន​ថា លោក​មិន​ដឹង​ច្រើន​អំពី​សមត្ថភាព​របស់​ម្ចាស់​ផ្ទះ​ U19 កម្ពុជា​ឡើយ​ ដូច្នេះ​ក្រុម​របស់​លោក​មិន​ត្រូវ​ធ្វេសប្រហែស​ទេ។ ការ​ប្រកួត​នេះ​ ក្រុម​របស់​លោក​ពិត​ជា​រៀប​ចំ​បាន​ល្អ​មុន​ពេល​ធ្វើ​ដំណើរ​មក​ដល់​ទឹក​ដី​កម្ពុជា​។ កីឡាករ​របស់​លោក​​មាន​ឆន្ទៈ​ក្នុង​ការ​ស្វែង​រក​ជ័យជម្នះ​ និង​មាន​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ឆ្លង​ផុត​ពូល។

ជើង​កីឡាករ​​កម្ពុជា​
<figure>
</figure>
ក្រុម​យុវជន​កម្ពុជា​ភាគ​ច្រើន​ជា​កីឡាករ​ដែល​មាន​អាយុ​មិន​ដល់​១៩​ឆ្នាំ​។ កីឡាករ​ភាគ​ច្រើន​មាន​បទ​ពិសោធ​តិច​ក្នុង​ព្រឹត្តិការណ៍​ធំ​ៗ។ ខ្សែ​បម្រើ​ការពារ​ សឿត បារាំង ជា​កីឡាករ​តែ​ម្នាក់​គត់​ដែល​មាន​បទ​ពិសោធន៍​ច្រើន​ជាង​គេ​ទាំង​កម្រិត​លីគ​កំពូល​កម្ពុជា​ និង​​​លេង​ឲ្យ​ជម្រើស​ជាតិ​ក្រុម​ធំ។ អ្នក​ចាំ​ទី ជា វណ្ណសាក់​ ទើប​ឈ្នះ​ពាន​អ្នក​ចាំ​ទី​​ឆ្នើម​ពី​លីគ​កម្ពុជា​ទី​២​ ប៉ុន្តែ​មាន​បទ​ពិសោធន៍​តិច ខណៈ​ខ្សែ​ប្រយុទ្ធ​ សៀង ចន្ធា​ ទើប​ឈ្នះ​ពាន​កីឡាករ​ល្អ​ពី​លីគ​ទី​២។ សេត ម៉ាន់ស៊ូត​ ស៊ីន កក្កដា​ និង​ទៀត គឹមហេង​ ក៏​សុទ្ធ​តែ​មាន​បទ​ពិសោធ​តិច។

ជើង​កីឡាករ​​​ចិន​
<figure>
</figure>
​យុវជន​ចិន​ជា​ក្រុម​ដែល​មាន​កម្រិត​សមត្ថភាព​លើ​កម្ពុជា​ទាំង​បទ​ពិសោធន៍​ បច្ចេកទេស​ និង​កាយ​សម្បទា។ ឆ្នាំ​២០១៧​នេះ​​យុវជន​ចិន​មាន​បទ​ពិ​សោធ​ច្រើន​លើ​ឆាក​អន្តរជាតិ​ដូច​ជា​ប៉ះ​យុវជន​កូរ៉េ​ខាង​ត្បូង​ យុវជន​ជប៉ុន​ អូម៉ង់​ និង​តាហ្ស៊ីគីស្ថាន​ជា​ដើម។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ​មាន​កីឡាករ​មួយ​ចំនួន​លេង​នៅ​លីគ​កំពូល​ចិន​ដូច​ជា​ Li Weijie អាយុ​១៧​ឆ្នាំ​អ្នក​ចាំ​ទី​របស់​ Guangzhou Evergrande, ខ្សែ​បម្រើ​ Liu Ruofan អាយុ​១៨​ឆ្នាំ​លេង​នៅ​ Shanghai Senhua F.C, ខ្សែ​ប្រយុទ្ធ​ Guo Tianyu អាយុ​១៨​ឆ្នាំ​លេង​នៅ​ Shandong Luneng៕

កម្មវិធី​ប្រកួត​ថ្ងៃ​​នេះ​ផ្សាយ​ផ្ទាល់​ដោយ​ BTV

  • U19 ហ្វីលីពីន vs U19 មីយ៉ាន់ម៉ា ម៉ោង​៣:៣០​នាទី​រសៀល
  • U19 កម្ពុជា vs U19 ចិន ម៉ោង​៦:៣០​នាទី​​ល្ងាច

Source news.sabay.com.kh



Posted from my blog with SteemPress : http://khmernewsshare.com/archives/5125
ល្ងាច​នេះ​ U19 កម្ពុជា​ ប៉ះ​ U19 ចិន​​ដែល​មាន​កីឡាករ​លេង​លីគ​កំពូល​... | Ecency