រថយន្ត TOYOTA VIOS និង YARIS ស៊េរី ២០១៨ បានទទួលចំណាត់ថ្នាក់ផ្កាយ៥ ផ្នែកសុវត្ថិភាព ពីសមាគមវាយតម្លៃប្រព័ន្ធសុវត្ថិភាពរថយន្តថ្មីសម្រាប់អាស៊ីអាគ្នេយ៍ (ASEAN NCAP) កាលពីថ្ងៃទី ១៩ ធ្នូ ២០១៧។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ Toyota Motor Asia Pacific ដែល Sabay ទទួលបាន។
ចំណាត់ថ្នាក់នេះ បញ្ជាក់ថា VIOS និង YARIS ២០១៨ ជារថយន្តដំបូងបង្អស់ដែលទទួលបានកំណត់ត្រាសុវត្ថិភាពខ្ពស់បំផុត ក្រោមការវាយតម្លៃពី ASEAN NCAP សម្រាប់គោលដៅសុវត្ថិភាពឆ្នាំ ២០១៧ – ២០២០ ដែលផ្ដោតលើសុវត្ថិភាពសម្រាប់មនុស្សពេញវ័យ (Adult Occupant Protection) ក្មេង (Child Occupant Protection) និងសុវត្ថិភាពបន្ថែម ដោយវាយតម្លៃលើការប៉ះទង្គិចផ្នែកខាងមុខ ផ្នែកចំហៀង ការបំពាក់ប្រព័ន្ធសុវត្ថិភាពសម្រាប់កុមារ (CRS) និងប្រព័ន្ធសុវត្ថិភាពផ្នែកផ្សេងៗទៀតរបស់រថយន្ត។
រថយន្តទាំងពីរម៉ូដែលនេះ មានបំពាក់ឧបករណ៍ និងបច្ចេកវិទ្យាសុវត្ថិភាពសំខាន់ៗដូចជា៖
បញ្ជាក់ថា រថយន្តម៉ូដែលថ្មី Vios 2018 ទើបតែត្រូវក្រុមហ៊ុន Toyota Cambodia សម្ពោធលក់នៅកម្ពុជាក្នុងតម្លៃ ២៩.៥០០ ដុល្លារ កាលពីថ្ងៃទី ៩ ធ្នូ ២០១៧។ សម្រាប់ព៌ត័មានបន្ថែម សូមទាក់ទងលេខ 017 555 503 ឬ 017 222 532៕