Toyota បញ្ចេញរថយន្តអនាគត រួមទាំងរថយន្តតាក់ស៊ីដ៏ទំនើបនៅពិព័រណ៍តូក្យូ
ក្រុមហ៊ុនផលិតរថយន្តលំដាប់លេខមួយនៅជប៉ុន Toyota នឹងនាំគម្រោងអភិវឌ្ឍរថយន្តនាពេលអនាគត យកទៅបង្ហាញនៅពិព័រណ៍រថយន្តដ៏ធំប្រចាំឆ្នាំ Tokyo Motor Show 2017។
<figure>
</figure>
ពិព័រណ៍រថយន្តតូក្យូ ដែលនឹងចាប់ផ្តើមបើកជាផ្លូវការចាប់ពីស្អែកនេះ Toyota ក៏នឹងនាំណែនាំរថយន្តប្រភេទ Hybrid រថយន្តអគ្គិសនី រួមទាំងត្រកូល Lexus ស៊េរីថ្មីសម្រាប់អ្នកទស្សនា។
តាមក្រុមហ៊ុនការងារ Sabay ដែលកំពុងស្ថិតនៅក្នុងទីក្រុង Tokyo បានរាយការណ៍ថា Toyota ក៏នឹងបង្ហាញជាដំបូងរថយន្ត Taxi ដ៏ទំនើប និងរថយន្តដឹកអ្នកដំណើរដែលត្រូវបានអភិវឌ្ឍជាមួយបច្ចេកវិទ្យាចុងក្រោយរបស់ Toyota។
គោលគំនិតរបស់ក្រុមហ៊ុន Toyota គឺការជំរុញការអភិវឌ្ឍបច្ចេកវិទ្យារថយន្ត ដែលអាចឆ្លើយតបតម្រូវការរបស់អ្នកប្រើប្រាស់ និងដែលមានភាពស្និទ្ធស្នាលចំពោះបរិស្ថាន។
កុំភ្លេចនៅថ្ងៃស្អែកនេះ Sabay នឹងរាយការណ៍ព័ត៌មានផ្ទាល់ព្រឹត្តិការណ៍ពិព័រណ៍រថយន្ត Tokyo Motor Show 2017៕
<figure>
</figure>
<figure>
</figure>
<figure>
</figure>
Source news.sabay.com.kh
Posted from my blog with SteemPress : http://khmernewsshare.com/archives/5213