ថ្មីៗនេះ តាមបណ្ដាញអ៊ីនធឺណិតបានផ្សព្វផ្សាយពីការរើសតួអង្គសម្រាប់រឿងថ្មី "The Mermaid 2” ហើយបានបង្កឲ្យមានការភ្ញាក់ផ្អើលជាច្រើន។
<figure>
</figure>
តាមរយៈនេះបញ្ជាក់ឲ្យឃើញថា លោក Stephen Chew ដែលប្រិយមិត្តស្គាល់ថាជា ទិនហ្វី បានចាប់ផ្តើមរៀបចំថតរឿងថ្មី "The Mermaid 2” នេះហើយ។ បន្ថែមពីនេះទៀតរឿង "The Mermaid” ក៏បានចាប់ផ្តើមថតជារឿងភាគទូរទស្សន៍ផងដែរ បើតាមការប្រកាសរបស់លោក Stephen Chew និងផលិតកម្ម Shanghai New Culture Media កាលពីខែមិថុនា ក្នុងកម្មវិធី Shanghai International Film Festival។
គួរបញ្ជាក់ថា គម្រោងការផលិតរឿង “The Mermaid 2” ត្រូវបានបង្ហើបឲ្យដឹងកាលពីដើមឆ្នាំនេះម្ល៉េះ ដោយនាយកដ្ឋានសារព័ត៌មានចិន វិទ្យុ ភាពយន្ត និងទូរទស្សន៍៕
<figure>
<figcaption>រឿង "The Mermaid"</figcaption></figure>
<figure>
<figcaption>ឈុតខ្លះក្នុងរឿង "The Mermaid"</figcaption></figure>
<figure>
</figure>
Posted from my blog with SteemPress : http://khmernewsshare.com/archives/4851