ក្រោយការចរចារវាងក្រុមហ៊ុន Tesla និងរដ្ឋាភិបាលនៃទីក្រុងសៀងហៃ ឥឡូវទទួលបានដំណឹងច្បាស់ការមួយហើយ ថាក្រុមហ៊ុនអាមេរិកនេះនឹងសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីក្នុងតំបន់ពាណិជ្ជកម្មសេរីទីក្រុងសៀងហៃ។ នេះបើយោងតាមរបាយការណ៍ចុះផ្សាយពីកាសែត The Wall Street Journal ។
<figure>
</figure>
ប្រភពខាងលើបន្ត រដ្ឋាភិបាលចិននឹងសម្រេចបន្ធូរបន្ថយកម្រិតច្បាប់តឹងរ៉ឹងដែលធ្លាប់មាននាពេលកន្លងមក ដើម្បីជាគោលដៅលើកទឹកចិត្តដល់ចង្វាក់ផលិតរថយន្តអគ្គិសនីក្នុងស្រុក ប៉ុន្តែសម្រាប់ថ្លៃបង់ពន្ធ ២៥% ចាំបាច់ត្រូវទាមទារពីក្រុមហ៊ុន Tesla ដដែល។
<figure>
</figure>
រំឭកថាកាលពីខែកញ្ញារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងព័ត៌មានបច្ចេកវិទ្យាមានលោក Xin Guobin ជាតំណាងបានកត់សម្គាល់ឃើញថាប្រទេសខ្លួនក៏កំពុងចាប់ផ្ដើមកាត់បន្ថយការលក់ប្រេងឥន្ធនៈ ដើម្បីបញ្ចៀសការបញ្ចេញសារធាតុកាបូបឌីអុកស៊ីតទៅលើបរិយាកាសកាន់តែច្រើនឡើង ដូច្នេះការបង្កើតរោងចក្រនៃក្រុមហ៊ុន Tesla វាជារឿងល្អមួយសម្រាប់ប្រទេសចិន ក៏ដូចជាទីផ្សារនៃសកលលោកទាំងមូល៕
<figure>
</figure>
Source news.sabay.com.kh
Posted from my blog with SteemPress : http://khmernewsshare.com/archives/5152