
ការរៀបចំរូបភាព និងវីដេអូបញ្ចូលគ្នាជាវីដេអូ អាចធ្វើបានលើកម្មវិធីជាច្រើន។ មុខងារ Memories ក្នុងកម្មវិធី Photos ក៏អាចឲ្យអ្នកបង្កើតនូវវីដេអូនៃកម្រងរូបភាព និងវីដេអូរបស់អ្នកបានយ៉ាងងាយស្រួល ដោយអ្នកអាចប្ដូរចំណងជើងវីដេអូ ប្ដូររូបភាពមួយណាចេញមុន កំណត់តន្ត្រី កំណត់រយៈពេល ព្រមទាំងបន្ថែមរូបភាព និងវីដេអូបាន។ ប្រិយមិត្តអាចអនុវត្តតាមជំហានខាងក្រោមបាន៖
- បើកកម្មវិធី Photos
- ប្រមូលនូវរូបភាព និងវីដេអូដែលអ្នកចង់បង្កើតចូលក្នុង Album មួយ ដោយការចុចលើ Select > ចុចលើរូបភាព និងវីដេអូ > ចុច Add To > ចុចលើ New Album រួចជ្រើសរើសឈ្មោះ ហើយចុច Save។
<figure>

<figcaption>ចូលទៅកាន់ Album ដែលអ្នកទើបបង្កើត ដោយចុចលើ Albums នៅក្រោមផ្នែកខាងឆ្វេងនៃ Menu។</figcaption></figure>
- ចុចលើសញ្ញា > នៅក្បែរនឹងឈ្មោះ Album។ អ្នកប្រហែលជាមិនឃើញផ្ទាំង Slideshow ដែលមានប៊ូតុង Play នោះទេ ប្រសិនបើក្នុង Album មានរូបភាព ឬវីដេអូតិចជាង ៨។
- អ្នកអាចចុចលើស្លាកសញ្ញា Play វានឹងបង្ហាញជាលក្ខណៈវីដេអូ Memory ប៉ុន្តែប្រហែលជាមិនមានរូបភាព និងវីដេអូទាំងអស់ដែលអ្នកបានជ្រើសរើសចូលនោះទេ។
- អ្នកអាច Edit នូវ Memory អ្នកដោយចុចលើ Edit ហើយវានឹងបង្ហាញប្រអប់សួរអ្នកក្នុងការបន្ថែម Memory ចូលក្នុង Memories បន្ទាប់មកចុច OK។
<figure>

</figure>
- អ្នកនឹងឃើញផ្ទាំងមួយថ្មី ដែលមានជម្រើសក្នុងការ Edit នូវ Title (ចំណងជើងវីដេអូ), Title Image (រូបភាពបង្ហាញមុខគេ), Music (តន្ត្រី), Duration (រយៈពេលវីដេអូ) និង Photos & Videos (បន្ថែមរូបភាពមានក្នុង Album)។ រួចអ្នកអាចធ្វើការកែប្រែតាមការគួរទាក់ទងនឹងវីដេអូរបស់អ្នក។
- ចុច Done ដើម្បីបញ្ចប់ការកែប្រែ ហើយអ្នកអាចរក្សាទុកជាវីដេអូបាន ដោយចុចប៊ូតុងនៅខាងក្រោមផ្នែកខាងឆ្វេង រួចជ្រើសរើស Save Video៕
Source news.sabay.com.kh
Posted from my blog with SteemPress : http://khmernewsshare.com/archives/5840