This content got low rating by people.

សុខ ពិសី ទទួលបានតម្លៃខ្លួនពិសេស៣Shows ថ្ងៃបុណ្យអុំទូក

Words
74
Reading
1 min
9y
Listen to this post
~1 min

<figure>
</figure>
<figure>alt
</figure>
ក្នុងព្រះរាជពិធីបុណ្យ ​អុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ឆ្នាំនេះតារាចម្រៀងល្បីៗ ត្រូវបានក្រុមហ៊ុនធំៗកក់ទុកជាច្រើនខែមកហើយ ព្រោះតែចង់បានវត្តមានពួកគេនៅលើឆាកតន្រ្តីផ្សព្វផ្សាយផលិត។ ជាក់ស្តែងតារាចម្រៀង​កំពូល​របស់ផលិតកម្ម សាន់ដេ កញ្ញា សុខ ពិសី បានប្រាប់ថា នាងត្រូវបង្ហាញមុខលើឆាក​តន្ត្រី​ស្រាបៀ​ Ganzberg 3 Shows នៅកោះពេជ្រ ៣ថ្ងៃជាប់គ្នា តែម្តង។

សុខ ពិសី បន្តថា សម្រាប់ការងារចេញច្រៀងក្នុងឱកាសពិធីបុណ្យ អុំទូក អកអំបុក បណ្តែតប្រទីប និង សំពះព្រះខែ ឆ្នាំនេះនាងបានធ្វើកុងត្រាទទួលShowស្រាបៀ Ganzberg មុនគេ ទើបក្រោយមកទៀតមានខាងក្រុមហ៊ុនផ្សេងបានទាក់
ទងមក ប៉ុន្តែនាងមិនអាចទទួលយកបាន ដោយសារកម្មវិធីថ្មីនោះត្រូវរៀបចំឡើងនៅសៀមរាប ឆ្ងាយពីគ្នា​ទើបនាងមិនមានពេលធ្វើដំណើរទៅទាន់ និងខ្លាចខូចកម្មវិធីដែលយើងទទួលមុនផងនោះ ក៏បោះបង់Showនៅសៀមរាបតែម្តងទៅ។

ការកុងត្រាច្រៀងឲ្យកម្មវិធីតន្រ្តី ស្រាបៀ Ganzberg ទាំង៣ថ្ងៃនេះ Kqube ក៏បានសាកសួរពីតម្លៃខ្លួនដែល សុខ ពិសី ទទួលច្រៀងក្នុងកម្មវិធីប្រគំតន្រ្តី ឲ្យស្រាបៀខាងលើផងដែរ ប៉ុន្តែកញ្ញាប្រាប់ថា “ខ្ញុំមិនអាចប្រាប់បានទេ ព្រោះនេះជាការងារលាក់ការ” ។ ប៉ុន្តែស្របគ្នានោះ សុខ ពិសី បានបង្ហើបថា ក្នុងឱកាសបែបនេះ គឺនាងទទួលបានតម្លៃពិសេស ខុសពីការចេញច្រៀងShowធម្មតា ហើយនាងក៏ជឿថាតារាចម្រៀងល្បីៗដទៃទៀត ក៏ទទួលបានចំណុចពិសេសដូច្នេះផងដែរ ព្រោះឱកាសនេះកម្មវិធីមានច្រើន៕

Source www.kqube.net


Posted from my blog with SteemPress : http://khmernewsshare.com/archives/5879