សេវាកម្មតាក់ស៊ីរត់លើទឹកដំបូងគេក្នុងលោកនឹងដំណើរការជាផ្លូវការនៅក្នុងក្រុង ហ្សឺណែវ ប្រទេសស្វ៊ីសឆ្នាំក្រោយនេះហើយក្រោយសាកល្បងជោគជ័យដែលវាអាចដឹកអ្នកដំណើរទៅកាន់ក្រុងស្ថិតនៅក្បែរៗនោះ ។
<figure>
</figure>
អ្នកបង្កើតតាក់ស៊ីលើទឹក SeaBubbles លោក Alain Thebault ប្រាប់ AFP ថា តាក់ស៊ីលើទឹកចំនួន ៥ គ្រឿងដែលគេស្គាល់ថាជា SeaBubbles នឹងចាប់ផ្តើមសេវាកម្មដឹកជញ្ជូនចាប់ពីខែមេសា ២០១៨ ពីទីក្រុង Lake Geneva ស្ថិតនៅចន្លោះប្រទេសស្វ៊ីស និងបារាំងដោយតាក់ស៊ីលើទឹកនេះអាចដឹកអ្នកដំណើរ ៤ នាក់រួមទាំងអ្នកបើកម្នាក់ទៀត ។
តាក់ស៊ីដែលដំណើការដោយថាមពលអគ្គិសនី SeaBubbles អាចអណ្តែតលើកម្ពស់ទឹក ៧០ សង់ទីម៉ែត្របើកបរក្នុងល្បឿន ១៨ គីឡូម៉ែត្រក្នុង១ម៉ោង ។ វាមានជើងកង្ហារ (hydrofoils) ចំនួន ៤ និងម៉ាស៊ីនតូចចំនួនពីរដែលផ្តល់ថាមពលពីពន្លឺព្រះអាទិត្យ ។
កាលពីខែមិថុនាកន្លងទៅ SeaBubbles បានបើកបរសាកល្បងលើដងទន្លេ Seine River ក្នុងក្រុងប៉ារីសប្រទេសបារាំង ។ ក្រុមហ៊ុនបានប្រមូលទឹកប្រាក់ប្រមាណ ១០ លានអ៊ឺរ៉ូដើម្បីគាំទ្រដល់គម្រោងតាក់ស៊ីលើទឹកនេះដែលវានឹងចរាចរណ៍ទៅកាន់ទីក្រុង ៥០ លើសកលលោកនៅឆ្នាំ ២០២៤ រួមមានក្រុង ញូវយ៉ក តូក្យូ និងបាកកកជាដើម ៕
<figure>
</figure>
<figure>
</figure>
Posted from my blog with SteemPress : http://khmernewsshare.com/archives/5926