កំពូលកីឡាករលំដាប់ពិភពលោក២រូបគឺ Lionel Messi និង Cristiano Ronaldo កំពុងប្រឈមនឹងការមិនបានបង្ហាញខ្លួននៅ World Cup ២០១៨ដូចគ្នាបន្ទាប់ពីក្រុមជម្រើសជាតិរបស់ពួកគេមានភាពស្រពិចស្រពិលនៅការប្រកួតវគ្គជម្រុះ។
<figure>
</figure>
ក្រុមជម្រើសជាតិអាហ្សង់ទីនរបស់ Messi បច្ចុប្បន្នកំពុងឈរលេខ៦ក្នុងតារាងជម្រុះតំបន់អាមេរិកខាងត្បូងជាតំណែងមួយមិនអាចបន្តទៅជុំផ្ដាច់ព្រ័ត្រ World Cup។ នៅប្រកួតចុងក្រោយអាហ្សង់ទីនដាច់ខាតត្រូវតែឈ្នះអេក្វាឌ័រដើម្បីឡើង តែក៏ត្រូវចាំអ៊ុតលទ្ធផលរវាងក្រុមឈីលីជាមួយប្រេស៊ីល និង ប៉េរូ ជាមួយកូឡុំប៊ី ដែលស្ថិតនៅចំណាត់ថ្នាក់លេខ៣,៤ និង៥ដែរ។
<figure>
</figure>
ដោយឡែកក្រុមព័រទុយហ្គាល់របស់ Ronaldo វិញបច្ចុប្បន្នស្ថិតនៅលេខរៀងទី២ក្នុងពូលBដោយចាញ់ពិន្ទុលេខ១ ស្វីសចំនួន៣ពិន្ទុ។ ប្រកួតចុងក្រោយព័រទុយហ្គាល់ នឹងប៉ះស្វីសនៅទឹកដីខ្លួនឯង។ ពួកគេទាមទារឈ្នះដាច់ខាត ក្នុងករណីបើស្មើឬចាញ់ នោះព័រទុយហ្គាល់ត្រូវលេងវគ្គ Play off ជាមួយក្រុមលេខ២ពូលដទៃចំនួន៧ទៀតដើម្បីរកកៅអីទៅជុំផ្ដាច់ព្រ័ត្រ World Cup៕
<figure>
</figure>