This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

អបអរសាទរ! Ronaldo ឈ្នះពានកីឡាករលេងល្អបំផុត ប្រចាំឆ្នាំ២០១៧ របស់ FIFA វ៉ាដាច់ Messi និង Neymar

Words
98
Reading
1 min
9y
Listen to this post
~1 min


(ក្រុងឡុងដ៍)៖ កីឡាករបាល់ទាត់ Cristiano Ronadlo បានឈ្នះពានក្នុងនាម កីឡាករលេងល្អបំផុត ប្រចាំឆ្នាំ២០១៧ របស់ FIFA (The Best FIFA Football Awards 2017) ក្រោយទទួលសំឡេងគាំទ្រឈ្នះដាច់គូប្រជែង Lionel Messi និង Neymar ដែលត្រូវបានបោះឆ្នោតនារាត្រីថ្ងៃចន្ទយប់មិញ។

តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយថា នេះជាលើកទី៥ ស្មើនឹង Messi សម្រាប់កីឡាករវ័យ៣២ឆ្នាំ ដែលកំពុងលេងឲ្យក្លឹប Real Madrid នៃប្រទេសអេស្ប៉ាញបច្ចុប្បន្ន និងជាលើកទី២ ជាប់គ្នាផងដែរ បន្ទាប់ពីឈ្នះឆ្នាំ ២០១៦។

Ronaldo ត្រូវបានក្រុមអ្នកសារព័ត៌មាននៅជុំវិញពិភពលោកបោះឆ្នោតជាប់ ក្រោមការគាំទ្រ ៤៣.១៦% ខណៈ Messi ទទួលបាន ១៩.២៥% និង Neymar ទទួលបាន ៦.៩៧%។

ទន្ទឹមគ្នានោះ គ្រូបង្វឹក Real Madrid លោក Zinedine Zidane ក៏ត្រូវបានបោះឆ្នោតជាប់គ្រូបង្វឹកដឹកនាំល្អបំផុត ប្រចាំឆ្នាំ២០១៧ ផងដែរ។

Ronaldo ជាកីឡាករលេងល្អបំផុត ២ឆ្នាំជាប់គ្នា (ឆ្នាំ២០១៦-២០១៧) ដែលបានជួយឲ្យ Real Madrid ឈ្នះពាន ៤ក្នុងមួយរដូវកាលរួមមាន La Liga, UEFA Super Cup, Spanish Super Cup និងពានធំ UEFA Champions League ជាមួយនឹងការជួយឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ ឡើងទៅ World Cup នៅរុស្ស៊ីឆ្នាំក្រោយផងដែរ៕
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
<figure>alt
</figure>
Source www.freshnewsasia.com


Posted from my blog with SteemPress : http://khmernewsshare.com/archives/5114

អបអរសាទរ! Ronaldo ឈ្នះពានកីឡាករលេងល្អបំផុត ប្រចាំឆ្នាំ២០១៧ របស់ FIF... | Ecency