This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

Ronaldo បង្ហើប​ពី​ចំនួន​កូន​ដែល​ចង់​បាន​ និង​​ Ballon d'Or ដែល​ចង់​ឈ្នះ​

Words
53
Reading
1 min
9y
Listen to this post
~1 min


Cristiano Ronaldo កាល​ពី​ពេល​ថ្មី​ៗ​បាន​ក្លាយ​ជា​ឪពុក​កូន​ទី​៤​ក្នុង​គ្រួសារ​ដែល​មាន​កូន​ប្រុស​២​នាក់​ និង​ស្រី​២​នាក់​ ជាមួយ​​មិត្ត​ស្រី​​នាង​ Georgina Rodriguez។
<figure>
</figure>
តារា​ឆ្នើម​សញ្ជាតិ​ព័រទុយហ្គាល់​មាន​កូន​៣​នាក់​មុន​ដោយ​ប្រើ​វិធី​ជួល​​ស្ត្រី​រក​​ស៊ី​ពពោះ​ជំនួស​ទើប​តែ​កូន​ទី​៤​​របស់​គេ​ឈ្មោះ​ Alana Martina ប៉ុណ្ណោះ​ដែល​ជា​កូន​របស់​មិត្ត​ស្រី​បច្ចុប្បន្ន។​ កូន​ប្រុស​ច្បង​ខ្សែ​ប្រយុទ្ធ​វ័យ​៣២​ឆ្នាំ​ឈ្មោះ Cristianinho និង​កូន​ភ្លោះ​ស្រី​ប្រុស​២​នាក់​ទៀត​មាន​ឈ្មោះ​ថា Eva និង​ Matteo។

ទោះ​ជា​មាន​កូន​៤​នាក់​ក៏​ពិត​មែន​តែ​កីឡាករ​មាន​ស្រុក​កំណើត​នៅ ទីក្រុង​ Funchal បាន​បង្ហើប​ឲ្យ​ដឹង​ថា​ខ្លួន​ចង់​បាន​កូន​ទាំង​អស់​៧​នាក់​ ដូចគ្នា​ទៅ​នឹង​ចំនួន​ពាន​ Ballon d'Or ដែល​រូប​គេ​ចង់​ឈ្នះ​ក្នុង​អាជីព​ដែរ។ Ronaldo បច្ចុប្បន្ន​មាន​ Ballon d'Or ៤​ហើយ​នៅ​ក្នុង​ដៃ​ និង​សង្ឃឹម​ខ្ពស់​ថា​នឹង​អាច​ឈ្នះ​លើក​ទី៥​នៅ​ចុង​ឆ្នាំ​នេះ។

ឆ្លើយ​ទៅ​នឹង​សំណួរ​អ្នក​សារព័ត៌មាន​អតីត​សមាជិក​បិសាច​ក្រហម​ Manchester United និយាយ​ថា៖ "ខ្ញុំ​ចង់​បាន​កូន​៧​នាក់​ ដូច​គ្នា​នឹង​ចំនួន​ពាន​ Ballons d'Or ដែល​ខ្ញុំ​ចង់​ឈ្នះ។​ មាន​ន័យ​ថា​ខ្ញុំ​នឹង​មិន​បោះបង់​ការ​លេង​បាល់​ឆាប់ៗ​នោះ​ឡើយ​។ ក្ដី​ស្រមៃ​របស់​ខ្ញុំ​គឺ​ពាន​ទី​៥​ ហើយ​ឆ្នាំ​ក្រោយ​គឺ​ពាន​មួយ​ទៀត"៕
<figure>
</figure>
Source news.sabay.com.kh


Posted from my blog with SteemPress : http://khmernewsshare.com/archives/6663

Ronaldo បង្ហើប​ពី​ចំនួន​កូន​ដែល​ចង់​បាន​ និង​​ Ballon d'Or ដែល​ចង់​... | Ecency