Ronaldo បំបែកកំណត់ត្រាសំខាន់មួយក្នុងជ័យជម្នះកន្លះឡូទល់នឹង Apoel
Real Madrid បានត្រឡប់ទៅរកជ័យជម្នះវិញបន្ទាប់ពីយកឈ្នះក្រុម Apoel Nicosia ក្នុងការប្រកួត UEFA Champions League វគ្គសន្សំពិន្ទុពូល H។
<figure>
<figcaption>Ronaldo</figcaption></figure>
ក្នុងការប្រកួតនៅទឹកដីប្រទេសស៊ីប ក្រុមយក្សរបស់អេស្ប៉ាញបានយកឈ្នះម្ចាស់ផ្ទះរហូតដល់ ៦ទល់នឹង០ ជាការស៊ុតបញ្ចូលទីរបស់ Karim Benzema ២គ្រាប់, Luka Modric និង Nacho Fernandez ម្នាក់១គ្រាប់ ហើយ Cristiano Ronaldo ២គ្រាប់។
ក្រៅពីបាន៣ពិន្ទុយ៉ាងសំខាន់ តារាឆ្នើម Ronaldo ក៏បានបំបែកកំណត់ត្រាគួរឲ្យកត់សម្គាល់មួយចំនួននៅពានរង្វាន់ទ្វីបអឺរ៉ុបខាងលើ។ ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំបង្កើតកំណត់ត្រាថ្មីដោយបញ្ជូនឲ្យមិត្តរួមក្រុមស៊ុត (Assist) បាន២៧ដង ច្រើនជាងកីឡាករណាទាំងអស់នៅ១០រដូវកាលចុងក្រោយ។
២គ្រាប់យប់មិញជាគ្រាប់បាល់នៅ Champions League ទី១៨សម្រាប់ឆ្នាំ២០១៧ជាកំណត់ត្រាថ្មីមួយដែលមិនទាន់មាននរណាធ្វើបាន ហើយ Ronaldo បានបង្កើនគ្រាប់បាល់សរុបឡើងដល់១១៣គ្រាប់ ច្រើនជាងគូប្រជែង Lionel Messi ចំនួន១៦គ្រាប់៕
<figure>
</figure>
Source news.sabay.com.kh
Posted from my blog with SteemPress : http://khmernewsshare.com/archives/7068