This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

Ronaldo បង្ហោះ​សារ​មួយ​នេះ ចាក់​ដោត​ពេញ​បេះដូង

Words
53
Reading
1 min
9y
Listen to this post
~1 min


ក្នុង​ថ្ងៃ​នេះ ខ្សែ​ប្រយុទ្ធ Cristiano Ronaldo បាន​បង្ហោះ​រូប​​ខ្លួន​ជាមួយ​ពាន​ជា​ច្រើន​ដែល​ខ្លួន​ធ្លាប់​ឈ្នះ​កន្លង​មក។ Ronaldo បាន​សរសេរ​សារ​ក្រោម​រូប​នោះ​ថា ខ្លួន​មិន​ដែល​ស្រមៃ​ថា​ អាច​ថត​រូប​ជាមួយ​ពាន​ជា​ច្រើន​បែប​នេះ​ឡើយ។
<figure>
</figure>
ខ្សែ​ប្រយុទ្ធ​រូប​នេះ បាន​បង្ហោះ​រូប​មួយ​សន្លឹក​នោះ​ក្នុង​គណនី Instagram ផ្លូវ​ការ​របស់​ខ្លួន​ នៅ​រសៀល​ថ្ងៃ​នេះ។ នៅ​ខាង​ក្រោម​រូប​នោះ Ronaldo បាន​សរសេរ​ថា៖ "នៅ​ពេល​ដែល​ខ្ញុំ​នៅ​លេង​បាល់​នៅ​តាម​ដង​ផ្លូវ​ក្នុង​តំបន់ Madiera (តំបន់​មួយ​ក្នុង​ប្រទេស​ព័រទុយហ្គាល់) ហើយ​ស្រមៃ​ចង់​ធ្វើ​ជា​កីឡាករ​ដ៏​កំពូល​មួយ​រូប​ក្នុង​ពិភព​បាល់ទាត់ ខ្ញុំ​មិន​ដែល​ស្រមៃ​ទេ​ថា ខ្ញុំ​អាច​ថត​រូប​បែប​នេះ​បាន (រូប​ជាមួយ​ពាន​ជា​ច្រើន)"។
<figure>
</figure>
ក្នុង​សារ​ដដែល​ ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​រូប​នេះ​ ក៏​បានធ្វើការអរគុណ​ដល់​ក្រុម​គ្រួសារ មិត្ត​រួម​ក្រុម​ ក៏​ដូច​ជា​ក្រុម​ការងារ និង​ជា​ពិសេស​ដល់​អ្នក​គាំទ្រ​របស់​ខ្លួនដែរ។

សូម​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​មុន Ronaldo ទើប​តែ​បាន​ឈ្នះ​ពាន​ Ballon D'or លើក​ទី ៥​របស់​ខ្លួន តាម​ទាន់​កំណត់​ត្រា​របស់​ខ្សែ​ប្រយុទ្ធ Lionel Messi ក្នុង​ការ​ឈ្នះ​ពាន​មួយ​នេះដែរ៕

Source news.sabay.com.kh


Posted from my blog with SteemPress : http://khmernewsshare.com/archives/9341

Ronaldo បង្ហោះ​សារ​មួយ​នេះ ចាក់​ដោត​ពេញ​បេះដូង | Ecency