ក្រុមបិសាចក្រហម Manchester United កាលពីយប់មិញនេះ បានយកឈ្នះក្រុម Newcastle United ក្នុងលទ្ធផល ៤-១ ដោយកីឡាករ Pual Pogba បានបង្ហាញវត្តមានក្នុងការប្រកួតវិញហើយ។
<figure>
</figure>
លេងនៅដី Old Trafford ក្រុម Newcastle បានធ្វើឱ្យម្ចាស់ផ្ទះបាត់មាត់ទៅហើយនៅដើមតង់ទី១ ក្រោយពីអាចនាំមុខ Man Utd បាន។ តែផ្ទុយទៅវិញ សមាជិកក្រុមបិសាចក្រហមហាក់ដូចជាមិនបាក់ទឹកចិត្តនោះទេ ពោលគឺពួកគេសហការគ្នាលេងបានល្អ រហូតអាចរកគ្រាប់បាល់តាមបានស្មើវិញ និងទទួលបានជ័យជម្នះថែមទៀតផង។
<figure>
</figure>
<figure>
</figure>
ក្នុងការប្រកួតនោះដែរ គេឃើញថាកីឡាកររបស់ក្រុមលោក Jose Mourinho បានបង្ហាញខ្លួនវិញខ្លះៗហើយ សម្រាប់អ្នកដែលរងរបួសជាច្រើនខែ។ តួយ៉ាងដូចជា Pogba នៅប្រកួតដំបូងក្រោយពីរបួសច្រើនខែមកនោះ មានទម្រង់លេងល្អឡើងវិញ ដោយដើរតួជាអ្នកចែកបាល់បានយ៉ាងល្អ។ ខណៈដែល Zlatan បានត្រឹមចូលលេងចុងម៉ោងប៉ុណ្ណោះ៕
Source news.sabay.com.kh
Posted from my blog with SteemPress : http://khmernewsshare.com/archives/6803