អ្នកបង្កើតហ្គេម Super Meat Boy លោក Edmund McMillen បានចែករំលែករឿងឈឺចាប់មួយរបស់លោក George Fan អ្នកបង្កើតហ្គេម Plants Vs. Zombies ជាមួយក្រុមហ៊ុន EA ដែលកើតវិវាទគ្នារហូតដល់មានការបញ្ឈប់ពីការងារ។
លោក Edmund McMillen បាននិយាយពីដំណើររឿងថា ដំបូងឡើយ George បានបង្កើតហ្គេមល្បីឈ្មោះ Insaniquarium ហើយទទួលការចាប់អារម្មណ៍ដល់ក្រុមហ៊ុន PopCap Games ហៅគាត់ទៅធ្វើការ។ ភ្លាមនោះគាត់ក៏មានឱកាសចូលរួមជាមួយអ្នកអភិវឌ្ឍ ២ រូបផ្សេងទៀត រហូតបង្កើតបានហ្គេម Plants Vs Zombies ផ្ទុះល្បីពេញពិភពលោកអំឡុងឆ្នាំ ២០០៩។
<figure>
<figcaption>លោក George Fan</figcaption></figure>
នៅពាក់កណ្ដាលឆ្នាំ ២០១១ ក្រុមហ៊ុន EA ក៏ប្រកាសទិញក្រុមហ៊ុន PopCap Games ក្នុងតម្លៃ ៦៥០ លានដុល្លារ។ ដំណាក់កាលនេះហើយផ្ដើមឲ្យកើតមានបញ្ហា ស្របពេលក្រុមហ៊ុនអាមេរិកមួយនោះ បញ្ជាក់ដាច់ខាតថាហ្គេម Plants Vs Zombies 2 ដែលវិវត្តនៅឆ្នាំ ២០១៣ ត្រូវប្រែសម្រួលទៅជាប្រភេទហ្គេមដែលមានលក់ Items បង្ខំឲ្យអ្នកលេងប្រើលុយផ្ទាល់ខ្លួន ដើម្បីបានកម្រិតលេងខ្ពស់ជាងអ្នកឥតចំណាយលុយ Pay-to-win Systems និង Microtransactions (បច្ចុប្បន្នមានក្នុងហ្គេម Vainglory, Mobile Legends ជាដើម) ប៉ុន្តែការស្នើសុំនេះ George បដិសេធដាច់ណាត់ រហូតមានជម្លោះត្រូវបានបញ្ឈប់ពីការងារចាប់តាំងថ្ងៃនោះមក។
<figure>
</figure>
រំឭកថា George Fan ជាបុគ្គលម្នាក់ដែលមានគោលដៅបង្កើតហ្គេមប្រភេទ Free-to-play ទោះក្នុងកាលៈទេសៈណាក៏ដោយ មិនចង់ឲ្យអ្នកលេងចំណាយថវិកាឡើយ។
Posted from my blog with SteemPress : http://khmernewsshare.com/archives/7078