This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

លោក Perez៖ ២០១៧ជាឆ្នាំដែលក្រុម Real Madrid មិនអាចបំភ្លេចបាន ដោយសារតែ....

Words
118
Reading
1 min
9y
Listen to this post
~1 min


អេស្ប៉ាញ៖ បន្ទាប់ពីបរាជ័យក្រោមស្នាដៃក្រុម Barcelona រួចមក មានព័ត៌មានជាច្រើនបានលេចលឺថា កៅអីរបស់លោក Zidane ហាក់បីដូចជាមានភាពរង្គោះរង្គើ។

យ៉ាងណាមិញ នៅក្នុងសារជូនពរក្នុងឱកាសបុណ្យណូអែលឆ្នាំនេះ លោក Florentino Perez បានទទូចឲ្យអ្នកគាំទ្ររបស់ខ្លួន ចងចាំឆ្នាំ២០១៧នេះ បើទោះបីជាពួកគេមានទម្រង់លេងមិនសូវល្អក្តី។

ប្រធានក្លិប Real Madrid រូបនេះ បាននិយាយថា «២០១៧ គឺជាឆ្នាំដែលអ្នកគាំទ្រក្លិប Real Madrid នឹងចងចាំមិនភ្លេចឡើយ។ បើនិយាយពីពានរង្វាន់វិញ ឆ្នាំនេះគឺជាឆ្នាំដ៏អស្ចារ្យបំផុត ក្នុងរយៈពេល ១១៥ឆ្នាំ នៃប្រវត្តិសាស្ត្ររបស់ក្លិប ហើយសម្រាប់អ្នកគាំទ្រទាំងអស់របស់យើង ២០១៧ គឺជាឆ្នាំដ៏ល្អមួយ។ យើងមានមោទនភាពចំពោះ ក្រុមរបស់យើងនិងលោក Zinedine Zidane ដែលជាគ្រូបង្វឹករបស់យើង ហើយពួកគេគឺជាវីរបុរសក្នុងរឿងព្រេងរបស់ក្លិប Real Madrid ផងដែរ» ។

គួរឲ្យដឹងដែរថា ទាំងរដូវកាលមុននិងរដូវកាលនេះ ក្លិប Real Madrid បានឈ្នះពានរង្វាន់ជាច្រើនរួមមាន ពានរង្វាន់ក្របខណ្ឌ La Laliga ពានរង្វាន់ Champion League ពានរង្វាន់ European Super Cup ពានរង្វាន់ Spanish Super Cup និងពានរង្វាន់ Club World Cup ផងដែរ ៕
<figure>
<figcaption>លោក Florentino Perez</figcaption></figure>
<figure>
<figcaption>លោក Zinedine Zidane</figcaption></figure>
<figure>
<figcaption>ក្លិប Real Madrid ពេលឈ្នះពាន La Liga</figcaption></figure>
<figure>
<figcaption>ក្លិប Real Madrid ពេលឈ្នះពាន Champion League</figcaption></figure>
<figure>
<figcaption>ក្លិប Real Madrid ពេលឈ្នះពាន FIFA Club World Cup</figcaption></figure>
<figure>
<figcaption>ក្លិប Real Madrid ពេលឈ្នះពាន Spanish Super Cup</figcaption></figure>
<figure>
<figcaption>ក្លិប Real Madrid ពេលឈ្នះពាន European Super Cup</figcaption></figure>

Source www.khmerload.com



Posted from my blog with SteemPress : http://khmernewsshare.com/archives/9145
លោក Perez៖ ២០១៧ជាឆ្នាំដែលក្រុម Real Madrid មិនអាចបំភ្លេចបាន ដោយសារត... | Ecency