This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

Oppo ចេញ​ស្មាតហ្វូន R11s បង្កប់​សមត្ថភាព​ពិសេស​ដូច iPhone X

Words
80
Reading
1 min
9y
Listen to this post
~1 min


ក្រុមហ៊ុន​ប្រទេស​ចិន Oppo បាន​ប្រកាស​បង្ហាញ​នូវ​ស្មាតហ្វូន​ជំនាន់​ចុង​ក្រោយ​របស់​ខ្លួន ម៉ូដែល R11S មាន​មុខងារ​ស្កេន​ផ្ទៃ​មុខ Face Unlock ប្រើ​ពេល​ត្រឹម​រយៈ​ពេល ០.០៨ វិនាទី មិន​ចាញ់ iPhone X ឡើយ។
<figure>
</figure>
R11S ជា​ស្មាតហ្វូន​ធន់​កណ្ដាល​មាន​ប្រើ​អេក្រង់ ៦.០១ អ៊ីញ ប្រភេទ AMOLED កម្រិត Full HD+ ទំហំ 2,160x1,080px ស្រប​ដោយ​កញ្ចក់​ការពារ​ Gorilla Glass 5 ធន់​មិន​ងាយ​ប្រេះស្រាំ។ បន្ត​ជា​ជើង​ខ្លាំង​ផ្នែក Selfie នៃ​កាមេរ៉ា​មុខ​ទំហំ 20MP មាន​មុខងារ AI និង​ខាង​ក្រោយ​កាមេរ៉ា​ភ្លោះ​ទំហំ 16MP+20MP ដោយ​មួយ​គ្រាប់ៗ​មាន​ Aperture ប៉ុន​គ្នា f/1.7។​

R11S ​ប្រើ​បន្ទះ​ឈីប Snapdragon 660 ល្បឿន​បង្ហាញ​នូវ​កម្រិត 60fps ដែល​មាន RAM 4GB និង ROM 64GB អាច​លេង​ហ្គេម​ប្រភេទ​ក្រាហ្វិក​ធំៗ​បាន​យ៉ាង​រលូន។ ក្រោម​ជម្រើស​ពណ៌ ៣ មាន​ក្រហម ខ្មៅ និង​ទឹកមាស។

R11s ផ្តើម​ដាក់​លក់​ពី​ថ្ងៃ​ទី ១០ វិច្ឆិកា​ក្នុង​តម្លៃ​ប្រមាណ ៤៥០ ទៅ ៤៨០ ដុល្លារ៕
<figure>
</figure>
<figure>
</figure>

Source news.sabay.com.kh



Posted from my blog with SteemPress : http://khmernewsshare.com/archives/5978