This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

ជ័យលាភី​ពាន់រង្វាន់ ​Nobel ​សេដ្ឋកិច្ច​ ចង់ឱ្យ​សហគ្រិន​ដឹង​រឿងមួយ

Words
103
Reading
1 min
9y
Listen to this post
~1 min


ការសម្រេចចិត្តរបស់អ្នកនៅថ្ងៃនេះ អាចនឹងមានឥទ្ធិពលយ៉ាងខ្លាំង លើអនាគតរបស់អ្នក។ តើអ្នកយល់ថា សម្រេចចិត្តមិនបានល្អ ទាក់ទងនឹងហិរញ្ញវត្ថុមែនទែ? ការសិក្សាស្រាវជ្រាវរបស់ជ័យលាភី ពាន់រង្វាន់ Nobel ផ្នែកសេដ្ឋកិច្ចឆ្នាំនេះ អាចជួយពន្យល់អ្នក អំពីមូលហេតុនៃការមិនពេញចិត្តនោះ។
<figure>alt
</figure>
លោក Richard H. Thaler បានល្បីល្បាញខ្លាំងបំផុត នៅឆ្នាំ២០១៧នេះ តាមរយៈការសិក្សាស្រាវជ្រាវ អស់រយៈពេលជាង ៤ទសវត្ស ដែលជួយឱ្យមនុស្សយល់ដឹងអំពីចិត្តវិទ្យា នៃសេដ្ឋកិច្ច។ លោកThaler ជាសេដ្ឋវិទូអាមេរិក បង្រៀននៅសកលវិទ្យាល័យ Chicago និងជាសហអ្នកនិពន្ធសៀវភៅ Nudge: Improving Decisions about Health, Wealth and Happiness ដែលពន្យល់របៀបមនុស្ស អាចរៀនយល់ដឹងនិងប្រើប្រាស់សេដ្ឋកិច្ច ឥរិយាបថដើម្បីសម្រេចចិត្តបានល្អ។

បើសង្ខេបឱ្យខ្លីអំពីទ្រឹស្តី ដែលលោក Thaler បានរកឃើញ គឺមនុស្សយើងនេះមិនល្អឥតខ្ចោះទេ ហើយកំហុសរបស់យើងធ្វើឱ្យប៉ះពាល់ដល់ការសម្រេចចិត្ត ជាលក្ខណៈបុគ្គល និងលទ្ធផលទីផ្សារជារួម។

ទោះជាយ៉ាងណា គំនិតរបស់លោក Thaler មានប្រយោជន៍ណាស់ សម្រាប់មនុស្សយើងភាគច្រើន ដោយសារគំនិតនោះ បានបើកច្រកមួយសម្រាប់យើង គ្រប់គ្រងខ្លួនបានកាន់តែប្រសើរ។

ប្រសិនបើអ្នកជាសហគ្រិន គួរតែយកចិត្តទុកដាក់ លើចំណុចមួយនេះ៖ លោកThaler និយាយថា ហេតុផលសំខាន់មួយ ដែលផែនការសន្សំលុយ ឬផែនការចង់ហាត់ប្រាណ ដើម្បីសុខភាព ចេះតែបរាជ័យ គឺដោយសារយើងច្រើនតែចាញ់បោកអារម្មណ៍ អូសទាញក្នុងរយៈពេលខ្លី។

ដើម្បីសន្សំលុយបានកាន់តែច្រើន និងសម្រេចចិត្ត ដែលមានភាពរឹងប៉ឹងខ្លាំង យើងត្រូវទទួលស្គាល់ភាពប្រទុងប្រទាញគ្នា របស់យើងរវាងការរៀបចំផែនការ រយៈពេលយូរ និងការធ្វើរយៈពេលខ្លី។

នៅក្នុងការបង្កើតស្ពាន រវាងការវិភាគសេដ្ឋកិច្ច និងចិត្តវិទ្យា ក្នុងការសម្រេចចិត្តរបស់បុគ្គលម្នាក់ៗ ការរកឃើញរបស់លោក Thaler បង្ហាញយើងឱ្យឃើញថា ព្រំដែននៃការយល់ដឹងរបស់យើង អាចមានឥទ្ធិពលលើការសម្រេចិត្ត របស់យើង និងធ្វើឱ្យប៉ះពាល់ដល់ទីផ្សារ ហិរញ្ញវត្ថុទាំងមូលទៀតផង។

ដូច្នេះដំបូន្មានរបស់បិតាសេដ្ឋកិច្ចសម័យថ្មីគឺ នៅពេលអ្នកលូកហោប៉ៅយកលុយ​ ចង់ចំណាយលើអ្វីមួយ ឬលូកដៃទៅចាប់អាហារអ្វីមួយ ប្រុងនឹងទទួលទាន ត្រូវគិតដល់របៀបសម្រេចចិត្តរបស់អ្នក ដែលនឹងប៉ះពាល់ដល់អ្នក នៅក្នុងរយៈពេលយូរ។

Source thephnompenhtimes.com



Posted from my blog with SteemPress : http://khmernewsshare.com/archives/4739