ដើម្បីប្រជែងយកភាពលេចធ្លោក្នុងទីផ្សារ ក្រុមហ៊ុនផលិតរថយន្តនានាកំពុងសម្រុកផលិតបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ ហើយទន្ទឹមនោះ Nissan ក៏បានបោះជំហានមុនគេក្នុងការផលិតបច្ចេកវិទ្យាភ្ជាប់ខួរក្បាលមនុស្សទៅនឹងរថយន្ត ដែលបច្ចេកវិទ្យានេះត្រូវគេជឿថានឹងផ្លាស់ប្ដូរទំព័រថ្មីនៃការបើកបររថយន្តរបស់មនុស្សជំនាន់ក្រោយ។
<figure>
</figure>
បច្ចេកវិទ្យាប្លែក ហើយពិសេសនេះមានឈ្មោះថា “Brain to vehicle technology” ហើយវានឹងត្រូវដាក់បង្ហាញជាសាធារណៈក្នុងព្រឹត្តិការណ៍តាំងផលិតបច្ចេកវិទ្យាប្រចាំឆ្នាំរបស់អាមេរិក Consumer Electronics Show 2018 (CES) ដែលប្រារព្ធចាប់ពីថ្ងៃ ៧ ដល់ ១២ ខែមករា ឆ្នាំ២០១៨ នេះ។
<figure>
</figure>
<figure>
</figure>
ចំពោះបច្ចេកវិទ្យា “Brain to vehicle technology” អ្នកប្រើប្រាស់តម្រូវឲ្យពាក់ឧបករណ៍ទទួលរលកសញ្ញាពីខួរក្បាល ហើយអាចបញ្ជាឲ្យរថយន្តបន្ថែមល្បឿន បត់ ឬជាន់ហ្វ្រាំងដោយគ្រាន់តែគិតតែប៉ុណ្ណោះ។ លើសពីនេះ “Brain to vehicle technology” អាចដឹងពីស្ថានភាពទឹកចិត្តរបស់អ្នកបើកបរ ហើយវានឹងកំណត់ស្ថានភាពបើកបរឲ្យអ្នកធ្វើដំណើរក្នុងរថយន្តទទួលអារម្មណ៍ស្រស់ស្រាយវិញបាន៕
Posted from my blog with SteemPress : http://khmernewsshare.com/archives/9474