ខ្សែបម្រើប្រយុទ្ធឆ្នើម Neymar មិនអាចជួយក្រុមរបស់ខ្លួនស្វែងរកបាន៣ពិន្ទុឡើយក្នុងសប្តាហ៍នេះ បន្ទាប់ពីរូបគេត្រូវបានលោកអាជ្ញាកណ្តាលបណ្តេញចេញពីទីលានក្រោយពេលទទួលបានកាតលឿងពីរជាប់គ្នាក្នុងរយៈពេលចន្លោះគ្នា២នាទីប៉ុណ្តោះ។
<figure>
</figure>
ក្រុមខ្លាំង Marseile ជាអ្នកបំប៉ោងសំណាញ់ទីនាំមុខ Paris Saint Germain មុននៅនាទី១៦ដោយកីឡាករ Luiz Gustavo ស៊ុតពីចម្ងាយផុតដៃអ្នកចាំទី។ ប៉ុន្តែសមាជិកជម្រើសជាតិប្រេស៊ីល Neymar ស៊ុតក្នុងប្រអប់គ្រោះថ្នាក់ជួយឲ្យតាមស្មើ ១-១ នៅនាទី៣៣ ដែល Adrien Rabiot ជាអ្នកបញ្ជូនបាល់ឲ្យ។ ចូលវគ្គទី២ Marseile បានបើកការនាំមុខសាថ្មីដោយកីឡាករ Florian Thauvin នៅនាទីទី៧៨ តាមរយៈការបញ្ជូនបាល់ពីមិត្តរួមក្រុម Clinton Njie។
ចន្លោះម្ចាស់ផ្ទះនាំមុខហ្នឹងដែលធ្វើឲ្យ Neymar រងការពិន័យបណ្តេញចេញពីទីលាន ក្រោយពេលទទួលបានកាតលឿងលើកទី១នៅនាទី៨៥ និងកាតលឿងលើកទី២នៅនាទី៨៧ដែលស្មើនឹងកាតក្រហមមួយ។ Neymar បានបង្ហាញអារម្មណ៍ខឹងសម្បា បន្ទាប់ពីកីឡាករ Lucas Ocampos ដែលព្យាយាមរត់តាមពីក្រោយដោយធ្វើឲ្យរូបគេដួលពីរដង។ ក្រោកឡើង Neymar ក៏បានយកខ្លួនទៅបុក Lucasឲ្យដួល។ ជាលទ្ធផលអ្នកទាំងពីរទទួលបានកាតលឿងម្នាក់១ ប៉ុន្តែកាតលឿងលើកទី២សម្រាប់ Neymar។
ទោះបីជាអត់តារាឆ្នើមជម្រើសជាតិប្រេស៊ីល ក៏ខ្សែប្រយុទ្ធ Edinson Cavani បានជួយឲ្យតាមស្មើ ១-១ នៅម៉ោងបន្ថែម ដើម្បីបញ្ចប់ការប្រកួតក្រុមទាំងពីរចែកគ្នា១ពិន្ទុម្នាក់។
Paris Saint Germain នៅតែបន្តឈរលើកំពូលតារាងគិតត្រឹមសប្តាហ៍ទី១០នៃលីគ Ligue 1 នេះដោយមាន២៦ពិន្ទុ តាមពីក្រោយដោយ Monaco ដែលមាន២២ពិន្ទុ ខណៈ Marseile ស្ថិតនៅលេខ៥មាន១៨ពិន្ទុ៕
<figure>
</figure>
<figure>
</figure>
<figure>
</figure>
Source news.sabay.com.kh
Posted from my blog with SteemPress : http://khmernewsshare.com/archives/5060