បើនិយាយពីចំណូលប្រចាំឆ្នាំ Neymar បានវ៉ាដាច់ Ronaldo និង Messi នៅពេលកីឡាករសញ្ជាតិប្រេស៊ីល បានសម្រេចចិត្តចាកចេញពីក្លឹបចាស់ទៅចូលរួមជាមួយ Paris Saint-Germain។ តារាឆ្នើម PSG នឹងឈានដល់វ័យ ២៦ ឆ្នាំនៅឆ្នាំ២០១៨ និងអាចរកគ្រាប់បាល់បញ្ចូលទីលើសពី ២៥០ គ្រាប់ក្នុងអាជីពបាល់ទាត់។
<figure>
</figure>
ចំណូលអតីតកីឡាករ Barcelona ឈរលេខរៀងទី ២ បន្ទាប់ពី Tevez ដែលមានប្រាក់ចំណូលច្រើនបំផុតប្រចាំឆ្នាំគឺ៣៨,៤ លានផោន (៥០,៨ លានដុល្លារ) បន្ទាប់ពីលោកបានផ្លាស់ទៅលេងនៅ Leauge ក្នុងប្រទេសចិន។
Neymar រកប្រាក់ចំណូលបាន ៤៨,៦ លានដុល្លារក្នុងមួយឆ្នាំនៅ PSG ប្រហែល ៩២៥ ០០០ ក្នុងមួយសប្ដាហ៍ (ជិត១លានដុល្លារក្នុង១សប្ដាហ៍) ឬ ៥ ៥៥២ ដុល្លារក្នុង១ម៉ោង។ បានន័យថា ប្រាក់ចំណូលរបស់ Neymar ក្នុង១ម៉ោង ប្រហាក់ប្រហែលនឹងផលិតផលក្នុងស្រុកសរុបរបស់មនុស្សម្នាក់ GDP per capita នៅក្នុងប្រទេសថៃ ដែលគិតជាមធ្យម ប្រជាជនម្នាក់រកបាន ៦ ២៦៥ ដុល្លារក្នុង១ឆ្នាំ។ ពេលវេលា ប្រាក់ចំណូល ១វិនាទី ១,៥៣ ដុល្លារ ១នាទី ៩២,៥ ដុល្លារ ១ម៉ោង ៥ ៥៥២ ដុល្លារ ១សប្ដាហ៍ ៩៣៥ ៤៦៦ ដុល្លារ ១ខែ ៤,០៧ លានដុល្លារ ១ឆ្នាំ ៤៨,៦ លានដុល្លារ
Posted from my blog with SteemPress : http://khmernewsshare.com/archives/6290